2024-04-03 10:04
33

ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានព្រះមហាក្ស នៃព្រះរាជណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង ពី «ទេសរដ្ឋមន្ត្រី» ដែលត្រូវទទួលភារកិច្ចថ្មី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។
សូមជម្រាបថា លោក អ៊ុច បូររិទ្ធ ជាអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការលោកធ្លាប់កាន់តួនាទី និងការងារជាច្រើនលើកិច្ចការទំនាក់ទំនងអន្តរជាតិ ដែលអាចចាត់ទុកបានថា ជាអ្នកការទូតចាស់វស្សារបស់កម្ពុជាមួយរូបផង។
ក្រោយពេលបញ្ចប់មុខតំណែងពីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក អ៊ុច បូររិទ្ធ  អតីតមន្ត្រីការទូតរូបនេះ នឹងត្រូវទទួលតំណែងថ្មីជាអ្វីនៅឡើយទេ៕