ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ដែលធ្វើសកម្មភាពលួចម៉ូតូត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថាជនសង្ស័យ៣នាក់មាន ៖ ១.ឈ្មោះ ឡេង សក្តា ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ ហេវ សៀវហូវ ភេទប្រុស អាយុ២០ឆ្នាំ ៣.ឈ្មោះ សាំ ពិសិដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថាៈ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលបានប្តឹងថាកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខបន្ទាយមានជ័យ1V-2472។ ក្រោយទទួលបណ្តឹងហើយ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនបានជនសង្ស័យ៣នាក់និងម៉ូតូ២គ្រឿងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅចំណុចផ្ទះជួលខាងលើ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថាៈ ក្រោយការឃាត់ខ្លួនជនសង្ស័យ៣នាក់និងម៉ូតូ២គ្រឿងក្នុងនោះមាន១គ្រឿងដែលចោរលួចត្រូវបានប្រគល់ជូនម្ចាស់វិញក្រោយផ្ទៀងផ្ទាត់ឯកសារ។ ដោយឡែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕