ស្វាយរៀង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបទីតាំង «Online Scams» នៅក្នុងក្រុងបាវិត។
ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ប្រតិបត្តិការនេះ បានឃាត់ខ្លួន ជនបរទេសជាច្រើន ដែលពាក់ព័ន្ធនឹងការប្រព្រឹត្ត Online Scams, និងផ្តល់សារៈសំខាន់ក្នុងការពង្រឹងសុវត្ថិភាព សន្តិសុខ និងការត្រួតពិនិត្យប្រតិបត្តិការជាតិលើអំពើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
ប្រតិបត្តិការទ្រង់ទ្រាយធំដូចនេះ បង្ហាញពីភាពសកម្មនៃការងារនគរបាលជាតិ និងខេត្តក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើឧក្រិដ្ឋកម្មបែបថ្មី ដែលមានផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រជាជន៕




