ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៦ -៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែនក្រុងទេពនិម្មិតប៉ៃលិន គណ:កម្មការសាលា សហការជាមួយសិស្សានុសិស្សធ្វើកម្មវិធីបុណ្យវិទ្យាល័យ ដែលអញ្ជើញបើកកម្មវិធីដោយលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្តប៉ៃលិនដោយមានការចូលរួមពីសំណាក់លោកនាយក,នាយករង លោកគ្រូអ្នកគ្រូ, សិក្សានុសិស្ស កងកម្លាំងនគរបាលក្រុង,ស្នងការខេត្ត និងប្រជាការពារផងដែរ។
នៅក្នុងឱកាសនោះដែរ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន បាននិមន្តសូត្រមន្តលើករាសីសម្រាប់សាលារៀន និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនផងដែរ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំបានមានប្រសាសន៍ក្នុងពិធី÷សាលាវិទ្យាល័យហ៊ុន សែនទេពនិម្មិតប៉ៃលិន គឺជាសាលាគំរូក្នុងខេត្តប៉ៃលិន លោកផ្ដាំផ្ញើដល់បងប្អូនកូនចៅ សិក្សានុសិស្ស ត្រូវតែចេះជួយថែរក្សានិងយើងជាយុវជន យុវតីកុំភ្លេចត្រូវតែចេះថែរក្សាវប្បធម៌អោយធម៌របស់ជាតិខ្មែរយើង , យើងបានផ្ដិតដានទៅលើចង្ក្រាន្តឆ្មាំថ្មីនេះ យើងត្រូវតែផ្សារជាប់នៅវប្បធម៌ផូរផង់លើមាតុភូមិទឹកដីអង្គ ដែលចង្ក្រាន្តនេះជាច្រើនវត្តិហើយ។
លោក ប្រធានមន្ទីរបានមានប្រសាសន៍បន្តថា ៖ ក្រោយពីចប់ពិធីរួចមកក៏មានការរាំលេងកម្សាន្តមួយ ការលេងប៉ាតម្សៅ និងលេងបាញ់ទឹកដាក់គ្នាទៅវិញទៅមកនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្នុងពិធីបុណ្យវិទ្យាល័យ។ ( សូមអរគុណសន្ដិភាព,អរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា,ជាម្លប់ដ៏ត្រជាក់ របស់កូនចៅ)។បើគេពិនិត្យមើលក្នុងបរិវេណវិទ្យាល័យមានរថយន្តរបស់ស្នងការខេត្ត បានបាញ់ទឹកស្រោច ,ចាប់តាំងពីផ្លូវចូលរហូតដល់មុខខ្លោងទ្វារវិទ្យាល័យ គឺមានមនុស្សណែនណាន់តាន់តាប់ ជាពិសេសគឺក្រុមយុវវ័យតែម្តង។ អ្នកខ្លះមានម្សៅនៅនឹងដៃ ដើរប៉ាតលាបគ្នាទៅវិញទៅមកជាក្រុមយ៉ាងសប្បាយ ដូចពេលសង្ក្រាន្តឆ្នាំថ្មី អ្នកខ្លះកាន់ទុយោទឹកបាញ់ស្រោចដាក់គ្នាចុះឡើងៗ ក៏មានការចាក់ធុងបាសនៅក្បែរៗ ចិញ្ចើមផ្លូវ ដើម្បីឱ្យពួកគេរាំលេងកម្សាន្តហោរកញ្ជ្រៀវតាំងពីព្រឹករហូតដល់ពេលយប់ទើបឈប់ទៅផ្ទះរៀងៗខ្លួន៕ ដោយ ៖ស សារឿន