ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នេះថា «ជាជំហានដំបូងរាជរដ្ឋាភិបាល បានអនុម័តថវិកាប្រមាណ ៤លានដុល្លារ ដើម្បីធ្វើកិច្ចការងារបោះបង្គោលកំណត់ព្រំដីជុំវិញបឹងទន្លេសាបជាបណ្តើទាំង ៦ខេត្ត ក្នុងតំបន់៣ រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ និងត្រូវចុះបញ្ជីដីធ្លីជុំវិញបឹងទន្លេសាបឱ្យបានត្រឹមត្រូវ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៀតថា «បើយើងចុះទៅធ្វើកិច្ចការងារនេះមិនដឹងច្បាស់លាស់ថា កន្លែងណាតំបន់១ តំបន់២ តំបន់៣ មិនច្បាស់លាស់វាជាបញ្ហា ដូច្នេះការបោះព្រំដី ការកំណត់ក្បាលដីជារឿងសំខាន់នេះហើយដែលអ្វីដែលយើងកំពុងធ្វើហើយជំរុញ និងបន្តធ្វើតទៅទៀតហើយក៏ចាត់វិធានការក្នុងការទន្ទ្រានកាន់កាប់ផ្សេងៗទៀត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា «មានអ្នកវិភាគនៅឯជើងមេឃលើកឡើងថា មន្ត្រីរបស់យើងអត់កក្រើកសោះ។ ប្រសិនបើគាត់មកជិះទូកជាមួយមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការនឹងដឹងច្រើន ចុះកន្លែងមានការទន្ទ្រានមួយចំនួនត្រូវបានដកថយ មានការកែសម្រួលមន្ត្រីជំនាញមួយចំនួនក្នុងខេត្តខ្លះ»។ សម្តេចធិបតីបានបន្ថែមថា «ការទទួលបន្ទុកធ្វើការងារមួយចំនួនក្នងមូលដ្ឋាន ត្រូវមានកម្លាំងមូលដ្ឋានដែលច្បាស់លាស់ អញ្ចឹងត្រូវកែសម្រួលអ្នកចាស់ដាក់អ្នកថ្មី មានទម្ងន់ និងងហ៊ានធ្វើ ប៉ុន្តែមិនបានផ្សព្វផ្សាយរហូតឈានដល់ការបង្ក្រាបក្នុងខេត្តកំពង់ឆ្នាំងចាប់ខ្លួនឈ្មួញរកស៊ីដី មន្ត្រីថ្នាក់អភិបាលរងស្រុកម្នាក់ ដោយអង្គភាព ACU ហើយកិច្ចការងារនេះត្រូវបន្តធ្វើតទៅមុខទៀត ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ ព្រោះបឹងទន្លេសាបជាបឹងធំជាងគេបំផុតនៅតំបន់អាស៊ី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដើម្បីធានាតាមគោលការណ៍វាស់វែងឱ្យបានច្បាស់លាស់កន្លែងណាដែលប្រែក្លាយតំបន់៣ ទៅជាតំបន់២ តំបន់២ទៅជាតំបន់១ កន្លែងណាត្រូវកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋ និងកន្លែងណាត្រូវប្រើប្រាស់ ប៉ុន្តែគ្មានសិទ្ធចេញប័ណ្ណ និងកន្លែងណាជាតំបន់អភិរក្សក្នុងរយៈពេលវែង គឺត្រូវពិនិត្យឡើងវិញធ្វើយ៉ាងណាដើម្បីឱ្យមានចីរភាព សម្រាប់ទាំងអស់គ្នា»
សម្តេចបានបញ្ជាក់ថា «មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាធ្វើដើម្បីបានផលដល់ប្រជាពលរដ្ឋទូទាំងប្រទេសពីបឹងទន្លេសាប ទាំងផលមច្ឆាជាតិ វិស័យទេសចរមិនត្រឹមតែមនុស្សទេរួមទាំងសត្វផងដែរ»៕