2024-04-11 11:47
322

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរបឹងទន្លេងសាប ព្រមទាំងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្ត។

សម្តេចធិបតី នាយកដ្ឋមន្ត្រី បានថ្លែងថា ក្រសួងធនធានទឹក ត្រូវពង្រឹងអភិបាលកិច្ចស្ថាប័នត្រូវកសាង និងលើកកម្ពស់ធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការលើកទឹកចិត្ត និងសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកតាមអាងទន្លេ និងអាងស្ទឹងដោយឈរលើគោលការគ្រប់គ្រងធនធានទឹកចម្រុះ, លើកទឹកចិត្ត និងជំរុញឱ្យក្រសួងធនធានទឹក និងឧតុនិយម ពន្លឿននិតិវិធី និងស្នើសុំអនុក្រឹត្យស្តីអំពី ការស្នើសុំអាជ្ញាប័ណ្ណទឹក អនុក្រឹត្យស្តីពី គុណភាពទឹក និងបទបញ្ញាតិនានា ដែលចាំបាច់ត្រូវតែអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្ត និងភារកិច្ចរបស់ខ្លូនដោយសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់រាជធានី ខេត្តក្នុងការទប់ស្កាត់ការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ ជុំវិញបឹងទន្លេសាប និងជំរុញបញ្ចប់ធ្វើផែនទីតំបន់១ តំបន់២ និងតំបន់៣ និងធ្វើការបោះបង្គោលព្រំព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រាន កាន់កាប់ដីអាងស្តុបទឹក ដីព្រៃលិចទឹក ការចាក់អាចដ៍ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ នៅទូទាំងប្រទេស។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថាៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ក្នងឱកាសពិធីបិទសន្និបាទក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សម្តេចបានចេញនូវគោលការដើម្បីធ្វើឱ្យមានកិច្ចការងារដើម្បីគ្រប់គ្រងតំបន់បឹងទន្លេសាប ដែលធ្លាប់មានបញ្ហាទន្ទ្រានកាលមុនបោះឆ្នោត និងក្រោយបោះឆ្នោតនៅមានបន្តសកម្មភាពនេះដដែល។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងក៏ធ្លាប់មានសមភាពមួយចំនួនបានលើកឡើងថាៈ «បទបញ្ជារបស់នាយករដ្ឋមន្ត្រីដាក់ចេញទៅហើ់យដូចអត់មានប្រសិទ្ធភាពសោះ ព្រោះដាក់ហើយស្ងាត់ឈឹងគ្មានពីណាធ្វើអ្វីទាំងអស់»។  

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា «វិធីសាស្ត្រការងារមានច្រើន ប្រហែលការវិភាគនេះរំពឹងថាក្រោយពីសម្តេចប្រកាសបញ្ជូនមួយកងពលដើម្បីទៅវ៉ៃ និងគ្រប់គ្រងជុំវិញបឹងទន្លេសាប និងថតបង្ហោះបានគិតថាសកម្មភាព»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា វិធីសាស្ត្រ និងសកម្មភាពមានច្រើនក្នុងការដោះស្រាយបញ្ហា ជាពិសេសបញ្ហាដែលធំដូចរឿងបឹងទន្លេសាប ត្រូវមានផែនការច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាឈានទៅដោះស្រាយប្រកដោយប្រសិទ្ធភាព និងមានចីរភាពសម្តេចមិនអង្គុយបក់ផ្សែងទេ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការប្រគល់ភារកិច្ចប្រហែល ៧០ថ្ងៃមុន ត្រូវធ្វើកិច្ចការងារយ៉ាងណាកំណត់ព្រំ គិតពីផែនទីឱ្យច្បាស់លាស់ ចុះបោះបង្គោល និងចុះបញ្ជីក្បាលដី ដើម្បីធ្វើការធានាការទប់ស្កាត់នូវការទន្ទ្រានបន្ថែម»។ សម្តេចធិបតី បានបញ្ជាក់ទៀតថា «ក្រុមការងារចម្រុះមានលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក ថោង ជេសដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្រសួអកសិកម្ម ក្រសួងពាក់ព័ន្ធបូករួបនឹងអាជ្ញាធរខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប បានស្រុះគ្នាចុះធ្វើកិច្ចការងារជាបន្តបន្ទាប់ ការងារខ្លះបង្ហោះផ្សព្វផ្សាយ ការងារខ្លះ ចំណាត់ការខ្លះបន្តធ្វើជាប្រចាំទោះបីកន្លែងខ្លះមិនបានផ្សព្វផ្សាយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ធ្វើយ៉ាងណាត្រូវឱ្យដល់គោលដៅទោះបីជាតាមបវិធីសាស្ត្របែបណាក៏ដោយក្នុងនោះក្រុមការងារធ្វើការងារកំណត់ព្រំដីពាក់ព័ន្ធក្នុងតំបន់បញ្ចប់ក្នុងការធ្វើផែនទីឡើងវិញ ដើម្បីកំណត់ឱ្យច្បាស់លាស់ តំបន់១ តំបន់២ តំបន់៣ និងតំបន់ណាត្រូវកាត់ឆ្វៀលជួនប្រជាពលរដ្ឋជាដើម៕