2024-05-07 14:27
271

រាជធានីឡុងដ៍៖ អ្នកជំនាញមួយរូប បានផ្ដល់អនុសាសន៍ដល់ឪពុកម្ដាយ ឬ អាណាព្យាបាល គួរណាស់តែឲ្យកុមារ ចាប់ផ្ដើមប្រើប្រាស់ AI ឬ បញ្ញាសិប្បនិមិត្ត ចាប់តាំងពីពួកគេ ទើបនឹងមានអាយុ៦ឆ្នាំ ហើយសកម្មភាពបែបនេះ នឹងជំរុញដល់កុមារឲ្យក្លាយជាបុគ្គលិកជំនាញ នាពេលអនាគត។

សារព័ត៌មានរបស់អង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ថា លោក អេដ ប៊្រូសសាដ (Ed Broussard) នាយកគ្រប់គ្រង នៅមជ្ឈមណ្ឌល Tomoro AI បានជួយបណ្ដាក្រុមហ៊ុនជាច្រើនរុករកទីផ្សារ ដែលដំណើរការ ដោយបញ្ញាសិប្បនិមិត្ត ឬ AI និង បានចែករំលែកជំនាញ ដែលក្មេងៗជំនាន់ក្រោយ នឹងត្រូវការរស់នៅលើពិភពលោក ខណៈAI កំពុងតែគ្របដណ្តប់យ៉ាងឆាប់រហ័ស។ 

លោកនាយក បានផ្ដល់អនុសាសន៍ដល់ឪពុកម្ដាយ ឬ អាណាព្យាបាល គួរតែអនុញ្ញាតឲ្យកុមារ ប្រើប្រាស់កម្មវិធីកុំព្យូទ័រ chatbots ដូចជា ChatGPT ដើម្បីបង្កើតហ្គេមកំប្លែង …ជាដើម ដោយផ្អែកលើគំនិតរបស់ពួកគេ ហើយស្វែងរកចម្លើយ ចំពោះសំណួរពិតប្រាកដ់ ដែលគេសួរជាញឹកញាប់។

ជំនាញ AI នឹងចេញរំលែកចំណេះដឹងផ្សេងៗ ដែលកុមារត្រូវការដូចជា មានសមត្ថភាពគិត ដោយមិនចាំបាច់អ៊ិនធើណេត និង ផ្ដោតទៅលើការងារជាច្រើន ដែលធ្វើ ខណៈមិនមាន នាពេលបច្ចុប្បន្ន។

លោក អេដ ប៊្រូសសាដ បានបញ្ជាក់ ថា «ជាញឹកញាប់ខ្ញុំតែងតែនិយាយលេង ជាមួយនឹងអតិថិជន ថា អ្នកដែលល្អបំផុត ក្នុងការជួលនៅក្រុមហ៊ុនរបស់ពួកគេ គឺជាមនុស្សទើបប្រឡង នៅសាកលវិទ្យាល័យរបស់ពួកគេ ដោយប្រើ AI ព្រោះពួកគេបានរៀនអំពីរបៀបប្រើប្រាស់ AI ដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ។ ក្រុមនិយោជក នាពេលអនាគត នឹងត្រូវការអ្នកប្រើប្រាស់ AI ពីតូច ព្រោះការប្រើប្រាស់ AI នឹងធ្វើឲ្យការងារកាន់តែលឿន ល្អប្រសើរជាងមុន និង ឆ្លាតជាង។ ប៉ុន្តែអ្នកមិនអាចរំពឹង ថា កូនរបស់អ្នក នឹងទទួលយក AI នោះដែរ លុះត្រាតែអ្នកយកគំរូ តាមអាកប្បកិរិយាវិជ្ជមានរបស់ AI ដោយខ្លួនឯង។

ជាមួយគ្នានេះ លោកនាយក បានណែនាំឱ្យឪពុកម្ដាយ ឬ អាណាព្យាបាល អនុញ្ញាតឲ្យកុមារ ចាប់ផ្តើមប្រើប្រាស់ AI ខណៈពួកគេកំពុងតែចូលរៀន នៅសាលាបឋមសិក្សា ដោយនិយាយ ថា ប្រព័ន្ធអប់រំ ត្រូវតែផ្លាស់ប្តូរឆ្ពោះទៅរកការបង្រៀនតាមបែបបច្ចេកវិទ្យា។ រីឯការងារដែលយើងនឹងធ្វើ នឹងមានភាពខុសគ្នាទាំងស្រុង ហើយត្រូវការជំនាញផ្សេងៗពីគ្នា។ ឥឡូវ យើងត្រូវតែផ្លាស់ប្តូរ នៅក្នុងប្រព័ន្ធអប់រំរបស់យើង ដូច្នេះយើងមិនផលិតកម្មករជំនាន់ក្រោយ ដែលមានជំនាញខុស សម្រាប់ពិភពលោកជំនាន់ក្រោយ ជាមួយនឹង AI ។

លោកនាយក បានលើកឡើង ទៀត ថា តើជំនាញអ្វីខ្លះដែលនឹងត្រូវការក្នុងអនាគត ដើរដោយ AI? បច្ចុប្បន្ន ពួកយើងភាគច្រើន ពឹងផ្អែកលើវិគីភីឌា ផែនទី Google ឬ Google Search ដើម្បីស្វែងរកការពិត ឬ ទិសដៅ។ ប៉ុន្ដែជំនាញដ៏សំខាន់មួយ នៅលើពិភពលោក សម្រាប់ថ្ងៃស្អែក ឬ ថ្ងៃអនាគត នឹងក្លាយជា ការគិតចេញទៅរក AI ។

 អ៊ិនធើណេត បានកាត់បន្ថយតម្លៃ និង ភាពចាំបាច់ក្នុងការចងចាំវត្ថុ សូម្បីតែរបស់សាមញ្ញ ដូចជា ការណែនាំពីផ្ទះមិត្តភក្តិរបស់ពួកគេ…ជាដើម។ បញ្ហាមួយ នៅក្នុងចំណោមបញ្ហាជាច្រើនទៀត ដែល AI នឹងនាំមក គឺវាហួសពីការផ្ដល់ព័ត៌មាន ហើយពិតជាអាចជំនួសនូវការគិតរបស់មនុស្សយ៉ាងច្រើន ដោយបង្កើតចម្លើយផ្ទាល់ខ្លួន ចំពោះសំណួរជាក់លាក់។ ប៉ុន្ដែនៅពេលកុមារទទួលយកឧបករណ៍ AI វាជារឿងសំខាន់ ដែលយើងត្រូវតែបង្រៀនដល់ពួកគេ អំពីរបៀបគិតផងដែរ ហើយមិនមែនផ្តល់ប្រភព សម្រាប់ការគិតទាំងអស់ទៅលើ AI នោះឡើយ។ អ្នកអាចជួយកូនរបស់អ្នក តាមរយៈការជំរុញនូវការចង់ដឹង ចង់ឃើញរបស់ពួកគេ នៅលើពិភពលោក៕