(បាត់ដំបង) ៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ចើញចុះជួបសំណេះសំណាលនិងនាំយកនូវអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន៥០គ្រួសារ (ក្នុងនោះប៉ើងដំបូលទាំងស្រុងចំនួន ១១ខ្នងផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរចំនួន ៣៩ខ្នងផ្ទះ) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង លុះពេលមានភ្លៀងធ្លាក់តែមានខ្យល់កន្រ្តាក់ លាយឡំនិងផ្គររន្ទះ អាចបង្ករជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ ម្យ៉ាងវិញទៀតបើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីពិគ្រោះឬព្យាបាលបានទាន់ពេលវេលា ។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន ,អង្ករ ២៥គីឡូក្រាម, មី ០១កេស,ទឹកត្រី០១យួ,ទឹកស៊ីអ៊ីវ០១យួរ ទឹកបរិសុទ្ធ០១កេស ,ត្រីខ១០កំប៉ុង , ឃីត០១កញ្ចប់(មុង ក្រមា) ដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែមសំពត់តង់ចំនួន០១ផងដែរ៕