2024-05-15 17:39
208

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងលោកជំទាវ ស្រី ប៊ុណ្ណាដាវី ព្រមទាំងមន្រ្តីរាជការ បានអញ្ជើញរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា ។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិកាតសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក អភិបាលស្រុកក្រុង និងមន្រ្តីរាជការពាក់ព័ន្ធផងដែរ៕