2024-06-07 12:06
265

បើអ្នកចង់ស្រកទម្ងន់បានជោគជ័យ សូមអ្នកប្រយ័ត្ននូវចំណីអាហាររបស់អ្នក បើអ្នកបរិភោគខុស អ្នកនឹងមិនអាចមានរាងស្អាតឡើយ ដូចនេះតើចំណីណាដែលខុសដែលអាចធ្វើឱ្យអ្នកកាន់តែធាត់?

ការបរិភោគអាហារសុខភាពច្រើនពេកនឹងធ្វើឱ្យអ្នកកាន់តែធាត់ ព្រោះទោះបីជាវាជាអាហារដែលធ្វើឱ្យអ្នកមានសុខភាពល្អក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកបរិភោគហួសកំណត់ វានឹងធ្វើឱ្យអ្នកធាត់ដូចតែគ្នាទេ។

ការបរិភោគអាហារដែលមានអាស៊ីតខ្លាញ់ខ្ពស់ដូចជា សាច់ផ្សេងៗជាដើម ទោះជាអ្នកបរិភោគតិចក៏ដោយ ក៏វាអាចធ្វើឱ្យអ្នកធាត់ដែរ បើអ្នកបរិភោគក្នុងរយៈពេលយូរ។
ការតែងតែបរិភោគមី នំកញ្ចប់ ភេសជ្ជៈដែលផ្អែមផ្សេងៗ អ្នកមើលទៅអាហារទាំងនេះមិនងាយធ្វើឱ្យអ្នកធាត់ ប៉ុន្តែអ្នកនឹងធាត់ដោយមិនដឹងខ្លួននៅពេលដែលអ្នកបរិភោគរាល់ថ្ងៃ។
ការមិនផឹកទឹកនឹងធ្វើឱ្យអ្នកធាត់ ព្រោះបើអ្នកមិនផឹកទឹក ខ្លាញ់ក្នុងខ្លួនអ្នកនឹងកកក្នុងខ្លួនអ្នក នោះវានឹងងាយធ្វើឱ្យអ្នកធាត់ ហើយមិនស្រកទេ។

ការមិនបរិភោគអាហារពេលព្រឹកនឹងធ្វើឱ្យអ្នកមិនអាចស្រកទម្ងន់បាន ព្រោះការមិនបរិភោគអាហារពេលព្រឹក វានឹងធ្វើឱ្យអ្នកបរិភោគអាហារពេលថ្ងៃ និងពេលយប់កាន់តែច្រើន ដោយសារតែអ្នកឃ្លានពេក។

អ្នកមិនត្រូវបរិភោគអាហារដែលហិលមកស្រកទម្ងន់ឡើយព្រោះវាប៉ះពាល់ដល់ក្រពះអ្នកខ្លាំងណាស់ វានឹងធ្វើឱ្យក្រពះអ្នកខូច៕