ខេត្តកំពត÷ ដើម្បីអបអរសាទរទីក្រុងស្អាតអាស៊ាននិងទីក្រុងគ្មានផ្សែងបារីកាលពីថ្ងៃទី១០និង១១ខែកក្កដាឆ្នាំ ២០២៤ មន្ត្រីក្រុមប្រឹក្សាសង្កាត់កំពង់បាយក្រុងកំពតបានចុះតាមទីសាធារណ:និងទីប្រជុំជន រួមមានដូចជាហាងលក់ cafe សាលារៀន វត្តអារាមនិងការិយាល័យបម្រើការងារផ្សេងៗដើម្បីបិទខិត្តប័ណ្ណស្តីពីការហាមជក់បារី នៅទីប្រជុំជនទូទាំងសង្កាត់ផងដែរ ។
លោកងួន សារឿន ចៅសង្កាត់កំពង់បាយ បានឲ្យដឹងថាក្រោយពីបានផ្សព្វផ្សាយនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការហាមឃាត់ការជក់បារីឬបង្ហុយផ្សែងបារីនៅក្នុងទីប្រជុំជននិងកន្លែងសាធារណៈនានាដូចជាការិយាល័យធ្វើការ សាលារៀន វត្តអារាមនិងផ្ទះលក់កាហ្វេជាដើម អាជ្ញាធរសង្កាត់កំពុងបាយបានរៀបចំចាត់ចែងក្រុមការងារ ដើម្បីចុះបិទខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីការហាមជក់បារីនៅទីប្រជុំជននិងទីសាធារណៈនានាទូទាំងសង្កាត់ និងបានពន្យល់ពីហានិភ័យនៃការជក់បារីដែលនាំឲ្យប៉ះពាល់ដល់សុខភាពផងដែរ ។លោកចៅសង្កាត់បានបន្តទៀតថា: ការចុះបិទខិត្តបណ្ណ័ផ្សព្វផ្សាយស្តីពីការហាមជក់បារីនៅទីសាធារណៈខាងលើនេះ ក៏ជាការឆ្លើយតបទៅនិងការផ្ដល់ពានរង្វាន់ទីក្រុងស្អាតគ្មានផ្សែងបារីអាស៊ានផងដែរ។
ជាមួយគ្នានោះលោកចៅសង្កាត់ក៏បានបញ្ជាក់អំពីលទ្ធផលនៃការចូលរួមរបស់ប្រជាពលរដ្ឋនៅទូទាំងសង្កាត់កំពង់បាយជាមួយអាជ្ញាធរសង្កាត់ ជុំវិញការបិទខិត្តប័ណ្ណនេះហើយបើតាមការពិនិត្យ ចំពោះការចុះអនុវត្តបិទខិត្តបណ្ណ័ផ្សព្វផ្សាយការហាមជក់បារីនៅទីប្រជុំជន នាពេលកន្លងមក អាជ្ញាធរសង្កេតឃើញថាមានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមតាមការផ្សព្វផ្សាយខាងលើនេះប្រមាណជា 90% ផងដែរ។
ឆ្លៀតនៅក្នុងឪកាសនោះដែរ លោក ងួន សារឿន ចៅសង្កាត់កំពង់បាយក៏បានគោរព ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃ គណៈអភិបាលខេត្តកំពត ដែលជានិច្ចកាល លោកតែងតែគិតគូ និងមើលឃើញការខ្វះខាតរបស់អាជ្ញាធរថ្នាក់ក្រោមជាពិសេសសង្កាត់កំពង់បាយ ដែលជួបការខ្វះខាតកន្លងមកពុំទាន់មានសាលាសង្កាត់ត្រឹមត្រូវ ហើយលោកក៏បានជួយឧបត្ថម្ភដល់ការសាងសង់សាលាសង្កាត់កំពង់បាយទាំងដីទាំងអគារ ដើម្បីបង្កលក្ខណះងាយស្រួលដល់មន្រី្តក្រុមប្រឹក្សាសង្កាត់ធ្វើការងារផងដែរ។