2024-11-19 10:11
18

ការចាប់ផ្ដើមអាជីវកម្មរបស់អង់គ្លេសគឺ Bactery បានបង្កើតនូវបច្ចេកវិទ្យាថ្មដី ដែលមិនមានផលប៉ះពាល់ទៅដល់បរិស្ថាន។ 

វាប្រើនូវអេឡិចត្រុង ដែលផលិតដោយបាក់តេរីដីនៅក្នុងដំណើរជីវិតរបស់ពួកវា។ 

ថ្មដែលដំណើរការដោយបាក់តេរី ពួកវាចាប់បានថាមពលពីប្រតិកម្មគីមីធម្មជាតិដែលកើតឡើងនៅក្នុងអតិសុខុមប្រាណដី (SMFCS) ។

អេឡិចត្រូតកាបូន ត្រូវបានដាក់នៅក្នុងដី ភ្ជាប់ទៅនឹងសៀគ្វីខាងក្រៅ។ 

ប្រព័ន្ធនេះបញ្ជូនអេឡិចត្រុង ដែលបង្កើតដោយបាក់តេរីមួយចំនួននៅពេលដែលពួកវាប្រើប្រាស់នូវសារធាតុសរីរាង្គពីដី ដោយបំប្លែងពួកវាទៅជាអគ្គិសនី។ 

ចំណេះដឹងនេះ បានធ្វើឲ្យអ្នកវិទ្យាសាស្រ្តបង្កើតបាននូវដំណោះស្រាយដែលជាការជម្រុញនិងគ្រប់គ្រងដំណើរការជ្រើសរើសនៅក្នុងដី ដែលអនុញ្ញាតឲ្យយើងបង្កើននូវការទាញយកថាមពល និងរក្សាបាននូវការផលិតអគ្គិសនីជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ។

អត្ថប្រយោជន៍នៃការបង្កើតនូវថាមពលមួយនេះ នឹងជួយពន្លឿនការផ្លាស់ប្ដូរទៅកាន់វិស័យកសិកម្ម ដែលជម្រុញដោយទិន្នន័យ នៅក្នុងការជួយកសិករបង្កើនទិន្នផលក៏ដូចជាការអភិរក្សនូវធនធានដោយមិនចាំបាច់មានការដំឡើងថ្លៃ និងពិបាកនៅក្នុងការថែទាំដំណាំកសិកម្មទាំងនេះនោះទេ។