2024-11-27 15:46
89

ភ្នំពេញ​ ៖  យុវជន២នាក់បានរួមគំនិតគ្នា យកម៉ូតូទៅបញ្ចាំម្នាក់ម្តងយកលុយដើរចាយវាយរហូតបែកធ្លាយរឿងដល់ឪពុកម្តាយយុវជនម្នាក់រៀបគំរោងឃាត់យុវជនម្នាក់ទៀតនិងហៅឪពុកម្តាយមកដោះស្រាយគ្នា។   

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល នៅវេលា ម៉ោង​៧និង​៣៥នាទី​ ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤ ស្ថិត​នៅ​ត្រង់​ចំណុចផ្លូវ​បំបែក​​ស្តុប​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។ 

យោងតាមប្រភពព័ត៌មាន ពីភាគីយុវជនម្ចាស់ម៉ូតូ និច បានឱ្យដឹងថា ខ្លួននិងមិត្តភក្តិបានយកម៉ូតូ និច របស់ខ្លួន ទៅដាក់បញ្ចាំ នៅ​ឃ្លាំង​រំសេវ​ចំនួន​៥០០ដុល្លារ​បន្ទាប់​មក​ក៏​ចាយវាយ​លុយ​នោះអស់​ជាមួយគ្នា ។ 

ប្រភពបន្តថាក្រោយមក យុវជនម្ចាស់ម៉ូតូប៊ីត ចង់ជិះម៉ូតូ ម៉ាកនិច ខ្លួនក៏ថា បើពួកម៉ាកឯងចង់ជិះចឹង យកម៉ូតូ កំពុងជិះនឹង(ម៉ាកប៊ីត) ទៅដាក់បញ្ចាំលួស យកម៉ូតូ និច និងមកជិះមក ។ 

ដោយនិយាយត្រូវគ្នា យុវជនម្ចាស់ម៉ូតូ ហុងដាប៊ីត យល់ព្រម យកទៅដាក់បញ្ចាំ បានលុយ ៧០០ដុល្លារ និងបាន លួសយកម៉ូតូ និច មកវិញនៅសល់លុយ២០០ដុល្លារ ចែកលុយគ្នាចាយអស់ទៅ និងបានយកម៉ូតូម៉ាក និច នោះមកជិះបានមួយថ្ងៃ ក៏យុវជនម្ចាស់ម៉ូតូនិច មកលួងលោមយកម៉ូតូ និច នោះត្រឡប់ទៅវិញ ។ 

 ទើបរឿងរ៉ាវទាំងអស់នេះ បែកធ្លាយដល់ ឪពុកម្តាយ យុវជនម្ចាស់ម៉ូតូប៊ីត បានខឹងសម្បាដល់ យុវជនម្ចាស់ម៉ូតូនិច ដែលបបួលកូនខ្លួនដាក់ម៉ូតូបញ្ចាំ ក៏រៀបគម្រោងឃាត់ខ្លួន យុវជនដើមហេតុ នាវេលាភ្ញាក់ផ្អើលខាងលើតែម្តង។ 

ក្រោយ​ពេល​កើត​ហេតុ​ដោយ​ភាគី​ម្ចាស់​ម៉ូតូ​និច​បាន​ទាក់​ទង​ទៅ​ឪពុក​ម្ដាយ​របស់​ខ្លួន​ឱ្យមក​សំរួលដោះ​ស្រាយ​គ្នា​ជាមួយ​នឹង​ឪពុក​ម្ដាយ​ខាង​ម្ចាស់​ម៉ូតូ​ហុងដា​ប៊ីត​រួច​ហើយ​នាំ​គ្នា​ទៅ​លួស​យក​ម៉ូតូ​មកសង​វិញ​ដើម្បី​បញ្ចប់​រឿង​តែ​ម្តង​៕