2025-02-12 18:35
127

បាល់ទាត់៖    ភេសជ្ជៈកីឡាវីអាក់ទាវ បានឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ “ការប្រកួតកីឡាបាល់ទាត់ផ្នែកនារី ជ្រើសរើសជើងឯកថ្នាត់ខេត្ត ឆ្នាំ២០២៥” ប្រចាំខេត្តកណ្ដាល ដែលបានរៀបចំដំណើរការ ការប្រកួតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកក្រុមខ្លាំងតែ១គត់ ក្លាយជាម្ចាស់ពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកនារី ប្រចាំខេត្តកណ្ដាល។

ភេសជ្ជៈកីឡាវីអាក់ទីវ ជាភេសជ្ជៈកីឡាដំបូងគេបង្អស់នៅកម្ពុជា ជាស្នូលនៃផលិតផលរបស់ក្រុមហ៊ុន វឌ្ឃនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក បានបន្តឆន្ទៈខ្ពស់គាំទ្រវិស័យកីឡា ក្រោមពាក្យស្លោក “ស្មារតីខ្មែរតែ១”  ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តចូលរួមលើកស្ទួយវិស័យកីឡាជាតិយ៉ាងសកម្ម ដើម្បីបណ្ដុះស្មារតីយុវជនកម្ពុជា គឺ “ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ក្នុងគោលបំណងឲ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត និងបានស្គាល់ពីប្រភេទកីឡា។

គួរជម្រាបជូនថា ព្រឹត្តិការណ៍ “ការប្រកួតកីឡាបាល់ទាត់ផ្នែកនារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៥” ប្រចាំខេត្តកណ្ដាល ត្រូវបានបែងចែកជា២ពូល គឺពូលA និងពូលB ដែលមានសមាសភាពចូលរួមទាំងអស់សរុបមានចំនួន៦ក្រុម ចូលរួមប្រកួតប្រជែង។ សម្រាប់ពូលA រួមមាន៖ ស្រុកកណ្ដាលស្ទឹង, វិទ្យាល័យ ហ៊ុន សែន ស្អាង, សាលារៀនបញ្ញាវន្តខ្មែរ បាល់ទាត់នារី ។ សម្រាប់ពូលB រួមមាន៖ ក្លឹបស្អាងយើងស្អាត, វិទ្យាល័យ ហ៊ុន សែន តាខ្មៅ, និងបក្សីក្រហម ។

ការប្រកួតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈដែលនៅថ្ងៃទី១២ ខែកុម្ភៈ នេះ គឺជាថ្ងៃប្រកួតបើកឆាកដំបូង ចំនួន២ក្រុម ដោយក្នុងពូលA ក្រុមវិទ្យាល័យ ហ៊ុន សែន ស្អាង ត្រូវប៉ះជាមួយ សាលារៀនបញ្ញាវន្តខ្មែរ បាល់ទាត់នារី នៅវេលាម៉ោង២រសៀល, រីឯពូលB វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ត្រូវប៉ះជាមួយ បក្សីក្រហម នៅម៉ោង៣៖៤៥នាទីរសៀល។ ជាមួយនឹងការប្រកួតយ៉ាងស្វិតស្វាញ នៅលើសម៉រភូមិវាលស្មៅមួយនេះ ឃើញថា ក្រុមកីឡាការនីបាល់ទាត់ទាំងអស់ ក៏បានក្រេបនូវរស់ជាតិភរេសជ្ជៈកីឡាវីអាក់ទីវ គ្រប់រស់ជាតិទាំងអស់ ដែលជាផលិតផលកីឡាដំបូងគេបង្អស់នៅកម្ពុជា ដើម្បីបង្កើនថាមពលខ្លាំងក្លា ក្នុងការប្រកួតស្វែងរកជ័យជម្នះរៀងៗខ្លួនផងដែរ៕