2025-02-20 10:32
132

ក្រោយពីខកខាន ការប្រកួតជាង១០ឆ្នាំ កីឡាករប្រដាល់គុនខ្មែរ រិទ្ធ អារុណ បានហក់ចូលប្រឡូក ក្នុងវិស័យប្រដាល់គុនខ្មែរវិញ និងបានប្រកាសថា តម្លៃខ្លួនរបស់គេនិងយកទៅឧបត្ថម្ភ ដល់មណ្ឌល កុមារកំព្រា ប៉ុន្តែយ៉ាងនេះក្តីដោយមើលឃើញ នូវទឹកចិត្តសប្បុរសរបស់កីឡាករប្រដាល់ គុនខ្មែររូបនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប៊្រូវើរី ក្រោមស្មារតីខ្មែរតែមួយ ក៏បានលើក ទឹក ចិត្ត ឲ្យកីឡាករគុនខ្មែរ រិទ្ធ អារុណបន្តឆន្ទៈដ៏ល្អមួយនេះ ក្នុងវិស័យគុនខ្មែរនិងសង្គម ដែលក្នុងនោះ អ្នកឧកញ៉ាសំអាង វឌ្ឍនៈ បានប្រកាស រក្សានូវតម្លៃខ្លួន ក្នុងការប្រដាល់ឲ្យនៅដដែល ព្រមទាំង បាន ឧបត្ថម្ភ បន្ថែមទៀតទៅដល់មណ្ឌលកុមារកំព្រាផងដែរ ។

គួរបញ្ជាក់ថាកីឡាករប្រដាល់គុនខ្មែរ រិទ្ធ អារុណ គឺជាគ្រូបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុន បានសុំ វិស្សមកាល រយៈពេលពីរខែដើម្បី មកប្រកួតគុនខ្មែរ យកថវិកា បរិច្ចាគ ដល់ មជ្ឈមណ្ទលកុមារ កំព្រាមែកឈើ ដោយមើលឃើញនូវទឹកចិត្តសប្បុរសក្នុងន័យខ្មែរជួយខ្មែរ មហាជនជាច្រើន បាន សម្តែង នូវការអបអរសាទរនិងលើកទឹកចិត្តដល់កីឡាករ រិទ្ធ អារុណ ជាពិសេសគោរព កោតសរសើរ ចំពោះទឹកចិត្តរបស់អ្នកឧកញ៉ាសំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី ដែលតែងតែចូលរួម យ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រ វិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែមានភាព ល្បីល្បាញមានឈ្មោះ បោះសំឡេងនៅលើឆាកអន្តរជាតិផងដែរ 

គួររំលេចថាក្រុមហ៊ុនវឌ្ឍនៈប៊្រូវើរី ដែលមានអ្នកឧកញ៉ាសំអាង វឌ្ឍនៈ ជាអគ្គនាយក តែងតែបានចូល រួមចំណែកក្នុងកិច្ចការងារសង្គមជាច្រើន និងចូលរួមក្នុងព្រិត្តិការណ៍ប្រកួតកីឡាធំៗ ជាពិសេស វិស័យ កីឡាប្រដាល់គុនខ្មែរ ជាក់ស្តែងក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ក៏បានឃើញលើកទឹកចិត្ត និងស្វាគមន៍ ចំពោះ ការត្រលប់មកវិញរបស់កីឡាករ រិទ្ធ អារុណ ក្នុងវិស័យគុនខ្មែរ និង ក្រោមស្មារតីខ្មែរតែមួយបានលើក ទឹកចិត្តឲ្យកីឡាកររិទ្ធ អារុណ បន្តឆន្ទៈដ៏ល្អបែបនេះក្នុងវិស័យគុនខ្មែរ និងសង្គមជាតិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏ដូចជាសង្វៀនគ្រុឌគុនខ្មែរ បានរក្សាតម្លៃ ខ្លួនប្រកួត របស់គាត់ឲ្យនៅដដែល និង ឧបត្ថម្ភ បន្ថែមមួយចំនួនទៀត ទៅ មណ្ឌលកុមារកំព្រាផងដែរ ។