
ឡុងដ៍៖ នាវាដឹកប្រេងមួយគ្រឿង ដែលផ្ទុកប្រេងយន្តហោះសម្រាប់យោធាអាមេរិកត្រូវបានកប៉ាល់កុងតឺន័រមួយគ្រឿងបុកនៅភាគឦសានប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយហេតុការណ៍នៃការបុកគ្នាបានបណ្ដាលឲ្យនាវាទាំងពីរត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅដោយអណ្តាតភ្លើង និងបានបណ្តាលឲ្យមានការផ្ទុះជាច្រើននៅលើកប៉ាល់និងនាវាដឹកប្រេងនោះ ជាហេយុបង្ខំឱ្យនាវិកទាំងពីរបោះបង់ចោលកប៉ាល់ទាំងពាក់កណ្ដាលទីដើម្បីរក្សាអាយុជីវិតរបស់ពួកគេ។
យោងតាមការបញ្ជាក់របស់ប្រតិបត្តិករម្នាក់បាននិយាយថា នាវាដឹកប្រេងដែលមានផ្ទុកឥន្ធនៈរាប់ម៉ឺនតោននោះ បានបោះយុថ្កាហើយបន្ទាប់មកនៅពេលដែលកប៉ាល់កុងតឺន័រដែលមានទំហំតូចជាងនាវានោះបានមកដល់ក៏បានបុកនាវានោះតែម្ដង ដែលជាហេតុធ្វើឲ្យធុងដឹកទំនិញរបស់វាបាក់ និងបានបញ្ចេញឥន្ធនៈចូលទៅក្នុងសមុទ្រ។
ឆ្មាំឆ្នេរសមុទ្ររបស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកនាវិកចំនួន 36 នាក់ត្រូវបាននាំយកទៅឆ្នេរសមុទ្រដោយសុវត្ថិភាពប៉ុន្តែក្នុងនោះមានមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ហើយក្នុងនោះ ក៏នៅមានសមាជិកនាវិកម្នាក់នៃកប៉ាល់ដឹកទំនិញ ត្រូវបានបាត់ខ្លួនផងដែរ។
បើយោងតាមអ្នកជំនាញបាននិយាយថា ឧប្បទ្ទវហេតុលើកនេះបានបង្កឲ្យមានហានិភ័យនៃការខូចខាតបរិស្ថាន។
ដោយសារតែអ៊ីដ្រូកាបូនតូចៗនៃឥន្ធនៈយន្តហោះអាចបំផ្លាញដោយបាក់តេរីបានលឿនជាងម៉ូលេគុលធំ ដែលអាចបំផ្លិចបំផ្លាញជីវសាស្រ្តផងដែរ។
ហើយបើតាមការបញ្ជាក់ពីឆ្មាំឆ្នេរសមុទ្របាននិយាយថា ពេលនេះមន្ត្រីរដ្ឋាភិបាលអង់គ្លេសកំពុងធ្វើការជាមួយក្រុមហ៊ុនសង្គ្រោះ និងធានារ៉ាប់រង ដោយបន្ថែមថា នាវាទាំងពីរនៅតែបន្តឆេះដោយយន្តហោះតាមដានស្ថានភាព។

