
ញូវយ៉ក៖ ពន្ធរបស់ប្រធានាធិបតី Donald Trump បានធ្វើឱ្យអ្នកវិនិយោគជាច្រើនមានការភ័យខ្លាច ហើយដោយសារតែការភ័យខ្លាចនេះហើយទើបបានជាធ្វើឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ ដែលជាការជំរុញឱ្យមានការលក់ភាគហ៊ុនរហូតទៅដល់ 4 ពាន់ពាន់លានដុល្លារ ។
ពេលនេះឧបសគ្គនៃគោលនយោបាយថ្មីរបស់ Trump បានបង្កើនភាពមិនច្បាស់លាស់សម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងវិនិយោគិន ជាពិសេសការផ្លាស់ប្តូរពន្ធទៅវិញទៅមកប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាកាណាដា ម៉ិកស៊ិក និងចិនជាដើម។ ហើយពេលនេះផងដែរ ចំពោះការលក់ភាគហ៊ុនគឺមានការធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទម្សិលមិញនេះ។
ស្របពេលដែលស្ថានការណ៍នៅអាមេរិកកំពុងតែ ជួបនូវការធ្លាក់ចុះនៃសេដ្ឋកិច្ចបែបនេះកាលពីសប្ដាហ៍មុន លោក Trump បែរជាបដិសេធមិនធ្វើការទស្សន៍ទាយអ្វីនោះទេ ថាតើសហរដ្ឋអាមេរិកអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែរឬទេ ខណៈដែលពេលនេះមានវិនិយោគិនជាច្រើនកំពុងតែសម្ដែងនូវការព្រួយបារម្ភ អំពីផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ។
គួរបញ្ជាក់ថា ដោយសារតែការដាក់ពន្ធទៅលើប្រទេសមួយចំនួនដូចជា ចិន កាណាដា ម៉ិកស៊ិក និងអឺរ៉ុប របស់លោក ត្រាំ ពេលនេះបានធ្វើឲ្យសេដ្ឋកិច្ចរបស់អាមេរិកកំពុងតែជួបបញ្ហាយ៉ាងខ្លាំង។ លោក Peter Orszag ដែលជានាយកប្រតិបត្តិនៃ Lazard បាននិយាយនៅក្នុងសន្និសីទ CERAWeek នៅទីក្រុង Houston ថា "ចំនួននៃភាពមិនច្បាស់លាស់ដែលត្រូវបានបង្កើតឡើងដោយសង្រ្គាមពន្ធ ទាក់ទងនឹងប្រទេសកាណាដា ម៉ិកស៊ិក និងអឺរ៉ុប កំពុងធ្វើឱ្យក្រុមប្រឹក្សា និង C-suites ពិចារណាឡើងវិញនូវផ្លូវឆ្ពោះទៅមុខ" ។
ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines (DAL.N) បានកាត់បន្ថយការប៉ាន់ប្រមាណប្រាក់ចំណេញនៅត្រីមាសទី1 របស់ខ្លួនពាក់កណ្តាល ដោយបានបញ្ជូនភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ 14% នៅក្នុងសកម្មភាពបន្ទាប់នៃទីផ្សារ។
ឯនាយកប្រតិបត្តិលោក Ed Bastian បានស្តីបន្ទោសទៅលើភាពមិនប្រាកដប្រជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលកំពុងតែទាញវិនិយោគិន និងម្ចាស់អាជីវកម្មជាច្រើនឲ្យមានការខាតបង់ និងកំពុងតែជ្រួលច្របល់ជាមួយនឹងសង្គ្រាមពាណិជ្ជកម្មរបស់លោក ត្រាំ បន្តិចម្ដងៗហើយ។
