2025-03-21 07:37
27

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ចុះទស្សនកិច្ចនៅតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដែលស្ថិតនៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចនៅខេត្តគំពង់ស្ពឺនេះ នេះមានគោលបំណង ដើម្បីឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅ ការងារពាក់ព័ន្ធនឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវព្រមទាំងឈ្វេងយល់ពីវឌ្ឍនភាព នៃរមណីយដ្ឋាននេះ។
សូមជម្រាបថា កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានផ្ទៃដីសរុបប្រមាណ ៥០០ ហិកតា មានដាំដុះដំណាំចម្រុះគ្រប់ប្រភេទ ផ្លែឈើ បន្លែបង្ការ ព្រៃឈើធម្មជាតិ សួនសត្វ ការជិះឡូរី ទីលានប្រណាំងរថយន្តនិងម៉ូតូ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតផងដែរ។ 
ក្រៅពីនេះ តំបន់កសិទេសចរណ៍មួយនេះ មិនមែនគ្រាន់តែជាកន្លែងកម្សាន្ត លំហែអារម្មណ៍ជាមួយបរិយាកាសធម្មជាតិប៉ុណ្ណោះទេ តែវាក៏ជាកន្លែងសម្រាប់កសិករអាចសិក្សាបន្ថែមពីបច្ចេកទេសដាំដុះដំណាំ និងធ្វើជាគំរូជាក់ស្ដែងដល់អ្នកទេសចរដែលបានមកទស្សនាផងដែរ៕