2025-04-07 17:37
65

គុនខ្មែរ៖  កាលពីពេលថ្មីៗកន្លងទៅនេះ កីឡាករគុនខ្មែររហ័សនាម ខ្លាសខេត្តកំពង់ចាម ប៊ុន សុធា បានរៀបរាប់ទឹកមុខក្រៀមក្រំនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ខ្លួនបានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល១២ឆ្នាំ ហើយ ប៉ុន្តែ មិនដែលទទួលបានឧកាសចេញទៅប្រកួតនៅលើទឹកដីខេត្តកំពង់ចាម ដែលជាទឹកដីស្រុកកំណើតខ្លួនម្ដងណាឡើយ និងបានស្នើសុំអ្នករៀបចំកម្មវិធីផ្ដល់ឧកាសនៅថ្ងៃណាមួយ..។

ក្រោយឃើញមានការលើកជាសំណើរពីកីឡាករគុនខ្មែររូននេះ គ្រុឌ មិនបង្អង់យូរឡើយ នៅរសៀលថ្ងៃទី០៧ ខែមេសា នេះ គ្រុឌ បានបញ្ហាញផូស្ទើជាផ្លូវការថា កីឡាករ ប៊ុន សុធា នឹងមានវត្តមានចូលរួមប្រកួតលើសង្វៀនគ្រុឌគុនខ្មែរ ចួនចំថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អបរអរសាទរសង្ក្រានឆ្នាំថ្មី ២០២៥ នៅទីរួមខេត្តកំពង់ចាម ។ ក្រៅពីមានវត្តមានរបស់ខ្លាស ខេត្តកំពង់ចាម ប៊ុន សុធា ទទួលបានឧកាសចេញទៅប្រកួតនៅលើទ៍ឹកដីដើមកំណើត ក៏នៅមានកីឡាករខ្លាំងៗជាច្រើនរូប ចូលរួមប្រកួតមិត្តភាពជាតិ, មិត្តភាពអន្តរជាតិ និងមានទាំងការប្រកួតដណ្ដើមខ្សែក្រវាត់ គ្រុឌគុនខ្មែរ ថែមទៀតផងដែរ។

ដោយឡែក ក្រោយពីកីឡាករ ប៊ុន សុធា ទទួលបានដំណឹងនេះភ្លាម រូបគេសប្បាយចិត្តជាខ្លាំង និងបានថ្លែងអំណរគុណអ្នករៀបចំកម្មវិធី ដែលបានផ្ដល់ឧកាសនេះ។ ក្នុងនាមជា BA គ្រុឌ ផងនោះ ប៊ុន សុធា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក តែងតែគិតកូដល់សុខទុកកីឡាករ កីឡាការនីគុនខ្មែរ គ្រប់រូប ដោយឈរលើគោលការណ៍ “ស្មារតីខ្មែរតែ១” ចូលរួមលើកស្ទួយជួយគុនខ្មែរល្បីលើឆាកអន្តរជាតិ។

សូមជម្រាបជូនថា កីឡាករគុនខ្មែររហ័សមាន ខ្លាសខេត្តកំពង់ចាម ប៊ុន សុធា នឹងចូលរួមប្រកួត នៅលើសង្វៀនគ្រុឌគុនខ្មែរ ក្នុងថ្ងៃសង្រ្កានឆ្នាំថ្មី ថ្ងៃទី១៤, ១៥ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារកោះពេជ្រ ខេត្តកំពងចាម ចាប់ពីវេលាម៉ោង៦ល្ងាច តទៅ...៕