2025-04-08 12:53
45

សៀមរាប៖ បំពង់ស៊ឺម៉ាំង និងឧបករណ៍បំពងសំឡេងខុសលក្ខណៈបច្ចេកទេស ប្រមាណ ៣០០ ដើមត្រូវបានស្នងការនគរបាលខេត្តសៀមរាប រៀបចំពិធីកិនកម្ទេចចោល។ សម្ភារៈ និងឧបករណ៍ទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងដកហូតពីក្រុមក្មេងទំនើងនាពេលកន្លងមក ក្នុងភូមិសាស្ត្រក្រុង ស្រុក នៃខេត្តសៀមរាប។

ពិធីកិនកម្ទេចបំពង់ស៊ីម៉ាំងខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នេះ នៅស្នងការដ្ឋានគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយន៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប។ 

អភិបាលខេត្តសៀមរាប ឯកឧត្តមប្រាក់ សោភ័ណសូមអរគុណលោកស្នងការនិងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងមុឺងម៉ាត់

សូមរម្លឹកថា ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការនគរបាលខេត្តសៀមរាប ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង -ស្រុក បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើការឃាត់ និងនាំយកម៉ូតូដែលបំពាក់អំពូលភ្លើង កែរច្នៃខុសលក្ខណៈបច្ចេកទេស និងបំពង់ស៊ីមាំងឮសំឡេងខ្លាំងៗ យកមកធ្វើកិច្ចសន្យា អប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់ស៊ីមាំង ដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា បំពង់ស៊ីមាំងកែច្នៃ ដែលបង្កជាសំឡេងឭខ្លាំងៗ ដែលរៀបចំកិនកម្ទេចចោលនាពេលនេះ សរុបចំនួន ៣០០ ដើម និងអំពូលភ្លើងកែរច្នៃ ព្រមទាំងសម្ភារៈមួយចំនួនទៀតផងដែរ៕