
បើយោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប៉ាគីស្ថានបានបណ្ដេញជនជាតិអាហ្វហ្គានីស្ថានជាង 19.500 នាក់ក្នុងខែមេសានេះ ក្នុងចំណោមប្រជាជនជាង 80.000 នាក់ ដែលបានចាកចេញមុនថ្ងៃផុតកំណត់គឺនៅថ្ងៃទី 30 ខែមេសា ខាងមុខ។
ប្រទេសប៉ាគីស្ថានបានពន្លឿនការជំរុញរបស់ខ្លួនក្នុងការបណ្តេញជនជាតិអាហ្វហ្គានីស្ថានដែលគ្មានឯកសារ និងអ្នកដែលមានការអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នដោយនិយាយថា ខ្លួនមិនអាចដោះស្រាយបានទៀតទេ។
មន្ត្រីតាលីបង់ម្នាក់បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានពី 700 ទៅ 800 គ្រួសារកំពុងត្រូវបានបណ្ដេញចេញជារៀងរាល់ថ្ងៃ ដោយមានមនុស្សរហូតដល់ 2 លាននាក់រំពឹងថានឹងធ្វើតាមនៅប៉ុន្មានខែខាងមុខនេះ។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានជាង 3.5 លាននាក់បាននឹងកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងប្រហែល 700,000 នាក់ដែលបានមកបន្ទាប់ពីការកាន់កាប់របស់ពួកតាលីបង់ក្នុងឆ្នាំ 2021។
ក្នុងនោះអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាពាក់កណ្តាលនៃជនជាតិអាហ្វហ្គានីស្ថានគឺគ្មានឯកសារ។
គួរឲ្យដឹងថា ប្រទេសប៉ាគីស្ថានបានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានតាមរយៈសង្រ្គាមជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថាចំនួនជនភៀសខ្លួនដ៏ច្រើនឥឡូវនេះកំពុងតែបង្កហានិភ័យដល់សន្តិសុខជាតិ និងបង្កឱ្យមានសម្ពាធលើសេវាសាធារណៈ។
យោងតាមក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ភាគីទាំងពីរបាន "ពិភាក្សាគ្នាអំពីបញ្ហាទាំងអស់ដែលមានផលប្រយោជន៍ទៅវិញទៅមក" នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍កន្លងទៅនៅទីក្រុងកាប៊ុល។
ហើយប៉ាគីស្ថានបានពន្យារពេលកំណត់សម្រាប់ជនជាតិអាហ្វហ្គានីស្ថានដែលគ្មានឯកសារក្នុងការចាកចេញពីប្រទេសមួយខែរហូតដល់ថ្ងៃទី ៣០ ខែមេសា។
ចំពោះការបណ្ដេញជនជាតិអាហ្វហ្គានីស្ថាននេះ កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធដ៏ផុយស្រួយរបស់ប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងវិបត្តិសេដ្ឋកិច្ចរួមទាំងប្រជាជនជិត 45 លាននាក់ផងដែរ។
