
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃសុក្រថា របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏សំខាន់មួយបានបង្ហាញថា ពួកគេនឹងបន្តបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសដែលកំពងតែមានការហែកហួរដោយជម្លោះ។
បើតាម លោក អាន់វ៉ា បានប្រាប់អ្នកយកព័ត៌មានក្នុងរដ្ឋធានីថៃថា "នឹងមានបទឈប់បាញ់ និងគ្មានការបង្កហេតុដែលមិនចាំបាច់ទេ ពីព្រោះបើមិនដូច្នេះទេសមយុទ្ធមនុស្សធម៌ទាំងមូលនឹងបរាជ័យ ។
លោកបានបន្ថែមថា ការផ្លាស់ប្តូរដំបូងរបស់លោកជាមួយទាំងនាយករដ្ឋមន្រ្តី SAC និង NUG បានទទួលជោគជ័យយ៉ាងខ្លាំង ដោយសំដៅទៅលើប្រមុខរបបយោធា Sr Gen Min Aung Hlaing ។
គួរបញ្ជាក់ឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់រយៈពេល 20 ថ្ងៃនៅថ្ងៃទី 2 ខែមេសា កន្លងមក បន្ទាប់ពីមានសកម្មភាពស្រដៀងគ្នាដោយរដ្ឋាភិបាលរួបរួមជាតិប្រឆាំង (NUG) បន្ទាប់ពីការរញ្ជួយដីដ៏ធំកាលពីថ្ងៃទី 28 ខែមីនា ដែលបានសម្លាប់មនុស្សជាង 3,600 នាក់នៅក្នុងប្រទេសមួយនេះ។
បើយោងតាមអង្គការសហប្រជាជាតិ និងក្រុមផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា របបយោធាបានបន្តប្រតិបត្តិការយោធានៅក្នុងតំបន់មួយចំនួន ដែលត្រូវបានបង្កឡើងដោយសង្រ្គាមស៊ីវិលចាប់តាំងពីការទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតក្នុងឆ្នាំ ២០២១ មកម្ល៉េះ៕

