2025-04-21 14:51
25

កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា៖ «មានក្រសួងចំនួនពីរត្រូវអនុវត្តអភិក្រមទី៥ “វះកាត់” ដោយហៅមកទល់មុខគ្នាជាមួយសម្តេច ដើម្បីបំពេញការងារឲ្យបានរលូនឱ្យប្រជាពលរដ្ឋ ព្រោះដាក់ទៅជិត១ឆ្នាំរវល់តែចចាៗ តែអត់មានលទ្ធផលសោះ»។ 

នេះបើតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងនាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ នេះ។

សម្តេចធិបតី នាយលរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «កន្លងមក កិច្ចការមួយចំនួន នៅតាមក្រសួង ស្ថាប័ន មាននីតិវិធីចាស់ នាំឲ្យរាំងស្ទះក្នុងកិច្ចការងារឱ្យដឹកនាំការងារអស់ពេលជិត១ឆ្នាំអត់ចេញ អញ្ចឹងយើងសម្រេចដាក់នីតិវិធីអ្វីដែលសាមញ្ញងាយស្រួលឱ្យក្រសួងទាំងពីរទល់មុខគ្នាជជែកជាសម្តេចតែ២ម៉ោងចេញលទ្ធបាត់»។

សម្តេចធិបតី នាយករដ្ឋ បានបញ្ជាក់ថា៖ «សម្តេចអត់មានពេលវេលាអង្គុយចាំទេ គឺចង់បានលទ្ធផល […] ផែនការច្រើនពេករត់មិនទាន់គេរវល់តែចចា [….] ទំបំផុតអត់ចេញលទ្ធផលសោះ។ បើមានអ្នកណាថានាយករដ្ឋមន្ត្រីលួកដៃគ្រប់កន្លែងគេថាក៏ថាចុះ ព្រោះឱ្យធ្វើការងារយូពេកអត់មានលទ្ធផលហៅមកវះកាត់ហើយសម្តេចសុខចិត្តឱ្យមន្ត្រីស្តីបន្ទោសសម្តេចរឿងលូកកិច្ចការងារ ប៉ុន្តែមិនឱ្យប្រជាពលរដ្ឋមន្ទោសយើងធ្វើការយឺតអត់លទ្ធឱ្យគាត់ទេ»៕