2025-04-28 07:16
18

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីកសិកម្មនៃសហព័ន្ធរុស្ស៊ី នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពី «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស» (11th IGC) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ។ 
កិច្ចប្រជុំ 11th IGC នឹងពិនិត្យមើលវឌ្ឍនភាព ដែលសម្រេចបានក្នុងភាពជាដៃគូសហ ប្រតិបត្តិការរួម រវាងកម្ពុជា និងរុស្ស៊ី នារយៈពេលកន្លងមកនេះ ព្រមទាំងកំណត់ទិសដៅនៅពេល អនាគត ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ។ 
ភាគីទាំងពីរកម្ពុជា-រុស្ស៊ី នឹងធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងការរិះរកវិធី ដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង រវាងប្រទេសទាំងពីរ លើវិស័យផ្សេងៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា៕