2025-04-28 07:23
17

បន្ទាយមានជ័យ: យោងការណែនាំ និងការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៦ ដល់រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលក្រុងសីរីសោភ័ណ ប្រេីប្រាស់កម្លាំងប្រចាំបញ្ជាក្រុង ររួមជាមួយប៉ុស្តិ៍រដ្ឋបាល៤ខាងក្នុងក្រុង ។
គឺសរុបចំនួន១២នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រីលន់ វ៉ា អធិការរង បើកប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ អប់រំណែនាំច្បាប់ចរាចរណ៍, ត្រួតពិនិត្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ មានជាតិស្រវឹង(ជាតិអាល់កុល) និងបានណែនាំដល់អ្នកដំណើរទាំងអស់ត្រូវដាក់ភ្លើងបំភ្លឺផ្លូវ ពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់គ្រប់ពេលបើកបរ។
លោកអភធិការរង ក្នុងនាមលោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា: ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងទាំងមូល និងសុវត្ថិភាពចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវសាធារណៈ៕