2025-06-06 18:12
26

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៖ ដោយទទួលបាននូវការអនុញ្ញាត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សុខភាពតែមួយ ( One Health) និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធី  “បិទវគ្គ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ (៣ ខែ) ជំនាន់ទី១”  ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺ ឆ្លង នៃក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឧបត្ថម្ភថវិកាដោយអង្គការបណ្តាញអេដេមីសាស្រ្តនឹងបច្ចេកវិទ្យាប្រចាំនៅតំបន់អាស៊ីខាងត្បូង (SAFETYNET) ។ 

វគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ ជំនាន់ទី១ មានគោលបំណង៖
-បង្ហាញនូវ កម្មវិធីសិក្សារយៈពេល ៣ខែ និងខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាល ដែលសង្កត់ធ្ងន់នៅលើការគ្រប់គ្រងជំងឺឆ្លង ដែលបណ្តាលឱ្យប៉ះពាល់ដល់ សុខភាពមនុស្ស សុខភាពសត្វ និងសុខភាពបរិស្ថាន។  ការចែករំលែកលទ្ធផលសិក្សា ការដកពិសោធន៍ទ្រឹស្តី និងការអនុវត្តន៍ជាក់ស្ដែង។ 

-សិក្ខាកាមចំនួន ២០រូប ដែលបានជ្រេីសរេីស ចូលរួមវគ្គបណ្ដុះបណ្ដាល និងបញ្ចប់ដោយជោគជ័យ មកពីក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងក្រសួងបរិស្ថាន ។ 

- ពិធីប្រគល់វិញ្ញាបនប័ត្រ ជូនដល់សិក្ខាកាម និង គ្រូឧទ្ទេស ព្រមទាំងក្រុមសំរបសំរួលវគ្គទាំងមូល។ 
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន  មន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូរ US-CDC  និង SAFETYNET ។