2025-07-16 16:48
14

គុនខ្មែរ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តមឧត្តមសេនីយទោ ខូវ ឆាយ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្នុងនាមអគ្គលេខាធិការស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ ខ្ញុំបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ ក្លឹបប្រដាល់គុនខ្មែរដំបូងគេនៅប្រទេសចិន ដែលមានកីឡាករជាង១០០នាក់ នៅទីក្រុងទុងគួន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមជាកត្តិយសពីសំណាក់ លោក ទុន ថុនា អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងក្វាងចូវ និងលោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងក្វាងចូវ ព្រមទាំងលោកប្រធានសមាគមប្រដាល់គុនចិនប្រចាំទីក្រុងទុងគួន និងសហការីផងដែរ។ 

ឈានចូលថ្ងៃទី១៦ ខែកក្តដា នេះ ឯកឧត្តមឯកឧត្តម ខូវ ឆាយ នឹងបន្តសម្ពោធក្លឹបគុនខ្មែរ ចំនួន៤ទៀត នៅទីក្រុងឈុងឆីង ប្រទេសចិន។ ដោយលែក នៅថ្ងៃស្អែកថ្ងៃទី១៧ ខែកក្តដា នឹងបន្តសម្ពោធក្លឹបគុនខ្មែរ ចំនួន២ផ្សេងទៀត នៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន ប្រទេសចិន៕