
ភ្នំពេញ៖ អគ្គនាយក «ស៊ីម៉ាក់» លោក ហេង រតនា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានឌឺទៅភាគីថៃថា៖ កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2ថ្មី នៅលើទឹកដីនៃខេត្តសៀមរាបនោះទេ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោកទៀតផង»។
លោក ហេង រតនា បានថលើកឡើថា៖ «អគារនេះ ក៏អាចក្លាយជានិមិត្តរូប នៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ។ អាគាររាងគ្រាប់មីននេះ អាចដាក់សម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខ»។
សូមជម្រាបថា នៅថ្ងៃចន្ទ ទី២១ ខែកក្កដា លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការសាងសង់អាគារាងគ្រាប់មីន PMN-2 ធំជាងគេបំផុតលើពិភពលោក។ អាគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការេ មានទំហំ ១០៨ ម៉ែត្រគុណ ១០៨ ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត ៥២ ម៉ែត្រ មាន២ជាន់ កម្ពស់ ១៧ម៉ែត្រ។
បច្ចុប្បន្នអគាររាងគ្រាប់មីននេះ គឺស្ថិតនៅក្នុងបរិវេទសារមន្ទីរ «តេជោសន្តិភាព» និងអាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិ និងអន្ដរជាតិឲ្យយល់កាន់តែច្បាស់ថែមទៀត នូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជន និងប្រទេសជាតិ»។
សូមបញ្ជាក់ថា អាគារនេះកសាងដោយក្រុមហ៊ុនជប៉ុន SATO KOGYO និងផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុនតែម្តង៕


