
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសរនៅលើបណ្តាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះថា៖ «បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺ ក្នុងពេលដែលជាតិ និងប្រជាជនកម្ពុជាកំពុងជួបការលំបាក»
សម្តេចតេជោ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២ និងសូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។
សម្តេចតេជោ ក៏សូមអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា និងសូមអរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាន នៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។
សម្តចជោបានបញ្ជាក់ថា៖ «បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺ ក្នុងពេលដែលជាតិ និងប្រជាជនកម្ពុជាកំពុងជួបការលំបាក»៕


