2025-08-01 15:08
21

ថៃ នៅតែមិនព្រមទទួលស្គាល់ការពិត ពាក់ព័ន្ធនឹងការបដិសេធរបស់ស៊ុយអ៊ែត ដែលមិនព្រមលក់យន្តហោះចម្បាំង Gripen បន្ថែមលើការបញ្ជាទិញរបស់ខ្លួន។

នៅថ្ងៃទី១ សីហា ឆ្នាំ២០២៥ នេះ តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod English បានឲ្យដឹងថា ទូតស៊ុយអែតប្រចាំប្រទេសថៃ បាននិយាយប្រាប់ លោក Pravit Rojanaphruk ថា ស៊ុយអែតនឹងបន្តលក់យន្តហោះចម្បាំង Gripen ១០០% លើការបញ្ជាទិញបន្ថែមរបស់ថៃ។

ប៉ុន្តែយោងតាមការចេញផ្សាយពីគេហទំព័រ Breaking Defense នៅថ្ងៃទី៣០ កក្កដា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានធ្វើការអធិប្បាយយ៉ាងច្បាស់ កាលពីថ្ងៃទី ២៨ កក្កដា កន្លងទៅម្ល៉េះថា ស៊ុយអែត មិនមានការយល់ព្រមលើការបញ្ជាទិញបន្ថែមនូវយន្តហោះចម្បាំង Gripens ឲ្យថៃនោះទេ។ 

តាមប្រភពដដែល បានបញ្ជាក់ថា សភាស៊ុយអែត បានផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃលើការបញ្ជាទិញយន្តហោះនេះ រួមនិងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត តែជាអកុសលកិច្ចសន្យានេះនៅមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយ។ 

អ្វីដែលគួរឱ្យកត់សម្គាល់នោះ រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត សម្រេចថា នឹងប្តេជ្ញាមិនយល់ព្រមលក់លើការបញ្ជាទិញបន្ថែមរបស់ប្រទេសថៃនោះទេ។

ចំពោះការបដិសេធយ៉ាងច្បាស់លាស់បែបនេះ ថៃហាក់ទទួលយកភាពអាម៉ាសនិងការពិតមិនទាន់បាននៅឡើយ ទើបព្យាយាមលើកឡើងម្ដងហើយម្ដងទៀតថា រាល់ការចេញផ្សាយជុំវិញការបដិសេធពីស៊ុយអែត គឺមិនមែនជាការពិត។ ដោយនៅតែអះអាងថា ស៊ុយអែតនឹងបន្តលក់យន្តហោះចម្បាំង Gripen ១០០% ទៅឲ្យប្រទេសរបស់ខ្លួន៕