
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអង្កេតការណ៍អាស៊ាន (អន្តរកាល) មាន ម៉ាឡេស៊ី-វៀតណាម-ហ្វីលីពីន ដើម្បីចុះត្រួតពិនិត្យ ស្រាវជ្រាវ និងសិក្សាផ្ទាល់ពីផលប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្លាំងយោធាកម្ពុជា និងយោថៃ នៅតំបន់ភ្នំខ្មោច។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា។
ក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) ទាំង៣ប្រទេស (ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន) បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងប្រទសទាំងពីរកម្ពុជា-ថៃ នៅទីតាំងតំបន់ភ្នំខ្មោច ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលខ្ទេចខ្ទាំដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់ភាគីថៃ និងបាញ់ផ្សែងពុលផងដែរ។
សូមជម្រាបថា ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃសារជាថ្មី ចាប់ផ្តើមនៅព្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ ដែលផ្តើមដោយកងទ័ពថៃ បើកការវាយប្រហារមកលើកងទ័ពកម្ពុជា ឈ្លានពានរំលោភអធិបតេយ្យភាព និបូរណភាពទឹកដីកម្ពុជា រួចបានពង្រីកជម្លោះឱ្យកាន់តែរីកធំទៅតំបន់ផ្សេងៗទៀតជាច្រើនកន្លែង។
ការប្រយុទ្ធយ៉ាងសាហារក្នុងរយៈពេល៥ថ្ងៃយោធាថៃបានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ រួមទាំង ដ្រូនអន្តឃាតទម្លាប់គ្រាប់បែក យន្តចម្បាំងបាញ់ និងទម្លាប់គ្រាប់បែក MK-84 ទម្លាក់គ្រាប់បែកចង្កោម ព្រមទាំងយន្តហោះចាញ់ផ្សែងពុលផងដែរ ដែលជាប្រភេទអាវុធ និងគ្រាប់ដែលអន្តរជាតិហាមឃាត់។
បន្ទាប់ពីមានការប៉ះទង្គិចគ្នាអស់រយៈពេល៥ថ្ងៃ រវាងយោធាកម្ពុជា និងយោធាថៃ សហគមន៍អន្តរជាតិមានការព្រួយបារម្ភខ្លាំង ទើបប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន រួមទាំងសហរដ្ឋអាមេរិក និងចិន បានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ កាលពីថ្ងៃទី២៩ ខែកកដា ឆ្នាំ២០២៥ ដោយកិច្ចប្រជុំពិសេសនៃកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយបទឈប់បាញ់ ត្រូវបានចូលជាធរមាននៅម៉ោង២៤និង០០នាទីពាក់កណ្តាលយប់ថ្ងៃដដែល៕
