
ក្រចេះ៖ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យសិស្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ (២៧-២៩ សីហា ២០២៥) ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ក្មួយៗបេក្ខជនប្រឡង។
តាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ គឺនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ចាប់បើកម៉ោង ១៣និង០០នាទី ដល់ម៉ោង ១៧និង០០នាទីល្ងាច។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ចាប់បើកម៉ោង ០៥និង៣០នាទី ដល់ម៉ោង ០៨និង០០ ព្រឹក និងបើកម៉ោង ១៧និង០០នាទី ដល់ម៉ោង ១៨និង៣០នាទីល្ងាច និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ចាប់បើកម៉ោង ០៥និង៣០នាទី ដល់ម៉ោង ០៨និង០០នាទីព្រឹក និងបើកម៉ោង ១៦និង៣០នាទី ដល់ម៉ោង ១៧និង៣០នាទីល្ងាច។
ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ ដូចជា ម៉ូតូ កង់ និងថ្មើជើង ប៉ុណ្ណោះ៕


