2025-09-03 10:12
9

ថៃ៖ ការថ្លែងជាសារណៈកាលពីថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៥ របស់មេទ័ពភូមិភាគទី២ថៃ លោក Boonsin Padklang នៅការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងទីក្រុងបាងកក ដោយលោកបានប្រកាសថា៖ «ក្រោយការចូលនិវត្តន៍នៅបំណាច់ខែកញ្ញានេះ លោកនឹងកាន់តំណែងជាទីប្រឹក្សាអគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ (RTA) ទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈតាមការតែងតាំងរបស់លោក Pana Klaewplodthuk និងមិនលូកដៃក្នុងកិច្ចការងារនយោបាយឡើយ»។ 

ទោះជាការថ្លែងបែបនេះយ៉ាងគេមិនទាក់ទុកចិត្តនោះទេ ព្រោះបុគ្គលម្នាក់ និយាយគ្មានការពិតម្តងណាឡើង និងបានបង្កឱ្យមានភាពតានតឹងតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក និងឈានដល់កើតមានជម្លោះប្រដាប់អាវុធ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

លោក Boonsin គឺជាមេទ័ពមានអំនួតបំផុតចូលចិត្តបង្កសង្គ្រាម និងជារឿយៗតែងតែអះអាងចង់វាយដណ្តើមយកប្រាសាទរបស់ខ្មែរតែម្តង។ ម្តងហើយម្តងទៀត បុគ្គលរួបនេះមិនបោះបង់មហិចតាលេបត្របាក់យកទឹកកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងយោធាបំពានបទឈប់បាញ់ រដ្ឋមនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញាអាស៊ានជាដើម៕