
ចិន៖ ក្នុងក្បួនព្យុហយាត្រានៅទីក្រុងប៉េកាំងនៅថ្ងៃទី៣ ខែកញ្ញា ជាថ្ងៃប្រារព្ធខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមលោកលើកទី ២ ដែលបង្ហាញពីអំណាចយោធារបស់ចិនទៅកាន់ពិភពលោក ដោយការដាក់បង្ហាញនៅសព្វាវុធទើបចុងក្រោយរបស់ចិន កំពុងតែទទួលបានការចាប់អារម្មណ៍ពីបណ្ដាភពលោកនៃក្បួនដង្ហែរ - អាវុធនេះ។ ក្បួនព្យុហយាត្រាយោធាដ៏ធំនៅកណ្តាលទីក្រុងប៉េកាំង ដោយមានការចូលរួមពីមិត្តជិតស្និតរបស់ចិនដូចជា មេដឹកនាំរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ រួមទាំងប្រមុខរដ្ឋជាង26នាក់ និងមានទាហានរាប់ពាន់នាក់ដើម្បីដង្ហែនៅតាមទីលានធានអានមេន ។
អ្នកវិភាគផ្នែកការពារជាតិលោក Alexander Neill បានឲ្យដឹងថារហូតមកដល់ពេលនេះលោកបានកំណត់អត្តសញ្ញាណមីស៊ីលរយៈចម្ងាយខ្លី ដល់មធ្យមជាច្រើន រួមជាមួយប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើន និងយន្តហោះចម្បាំងគ្មានមនុស្សបើក ដែលគេស្គាល់ថាជាយន្តហោះបំបាំងកាយ អមដោយយានជំនិះលឿនជាងសំឡេង កាំជ្រួចប្រឆាំងនាវា YJ-21 និងនាវាមុជទឹក JL-3 បាញ់មីស៊ីលផ្លោង ថែមទាំងដាក់បង្ហាញមីស៊ីលប្រភេទថ្មី Dongfeng-61 ជាប្រភេទមីស៊ីលដែលរចនាឡើងដើម្បីបាញ់ចំគោលដៅដែលបានកំណត់ ហើយសមត្ថភាពរបស់វាមានភាពរហ័សរហួន អាចលាក់បាំងបានយ៉ាងងាយស្រួល អាចបញ្ឆេះ និងដាក់ពង្រាយបានយ៉ាងរហ័ស និងជាប្រភេទអាវុធលឿនជាងសំឡេង។
ដោយឡែកមីស៊ីល Dongfeng-5 របស់ចិន ជាមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រអន្តរទ្វីប ប្រើឥន្ធនៈរាវ ក៏បានបង្ហាញខ្លួននៅក្នុងក្បួនដង្ហែនេះដែរ។ សមត្ថភាពរបស់របស់វារចនាឡើងដើម្បីបាញ់ចេញពីវាលស៊ីឡូភាគខាងជើងរបស់ប្រទេសចិន អាចត្រូវបានប្រើដើម្បីវាយប្រហារលើទ្វីបអាមេរិក។ Dongfeng-5 ជាមីស៊ីលដែលអាចបញ្ជូននុយក្លេអ៊ែរដ៏ធំនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិច នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។
ក្បួនព្យុហយាត្រាទិវាជ័យជំនះរបស់ប្រទេសចិន បង្ហាញពីសាមគ្គីភាពការទូតរវាងចិន រុស្ស៊ី និងជាមួយបណ្តាលមិត្តជាច្រើនរបស់ប្រទេសចិន។ ក្បួនព្យុហយាត្រាយោធាដ៏ធំនេះ ចិនក៏នឹងសម្ងែងសព្វាវុធទំនើបៗចុងក្រោយរបស់ខ្លួនរួមមាន យន្តហោះចម្បាំង ប្រព័ន្ធការពារមីស៊ីល មីស៊ីលល្បឿនលឿនជាងសំឡេង ព្រមទាំងសព្វាវុធជាច្រើនទៀតដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក៕



