2025-10-03 15:55
8

ថៃ៖   ថៃបានចាប់ផ្តើមសាងសង់របងព្រំដែនជាមួយកម្ពុជាជាលើកដំបូង ដែលមានប្រវែង ៥,១គីឡូម៉ែត្រ កម្ពស់២ម៉ែត្រ ដោយបំពាក់ជាមួយកាមេរ៉ាសុវត្តិភាព CCTV ដែលចំណាយថវិកាអស់៦,៥លានបាត ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្ម  នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ។

លោក Witai Laithomya អ្នកនាំពាក្យទីបញ្ជាការកងយោធពលខេមរភូមិន្ទថៃ និយាយថាការសាងសង់របងព្រំដែនកម្ពុជា-ថៃ ធ្វើឡើងតាមរយៈអង្គភាពអភិវឌ្ឍន៍ចល័តទី១២ នៃបញ្ជាការដ្ឋានអភិវឌ្ឍន៍កងទ័ព ដោយមានការសម្របសម្រួលជាមួយកងវរសេនាធំការពារព្រំដែនលេខ១២ ការសាងសង់នេះចាប់ផ្តើមចន្លោះបង្គោលព្រំដែនលេខ៥០ - ៥១  ត្រង់ចំណុចព្រំដែនលេខ៥ នៅភូមិខក់សាំង ឃុំថាខាំ ស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងតំបន់គ្មានជម្លោះ ។  

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) បានអនុម័តគម្រោងនេះនៅថ្ងៃទី០២ ខែតុលានេះ របងបណ្ដោះអាសន្ននេះ ដោយដាំបង្គោលបេតុងជាប់នឹងបន្លាលួស កម្ពស់២ម៉ែត្រ មានប្រាំបួនជាន់ និងពីរស្រទាប់ និងបំពាក់ដោយកាមេរ៉ា CCTV។ 
ការសង់សង់របងតាមព្រំដែនកម្ពុជា-ថៃ  ដើម្បីការពារទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋលេងល្បែងស៊ីសង ឬក្លាយជាអ្នកឆបោក ព្រោះតំបន់នេះនៅក្រៅការគ្រប់គ្រងរបស់អាជ្ញាធរ និងជាតំបន់រសើប៕