ថៃ៖ បើវាជាការពិតដូចដែលការចុះផ្សាយរបស់ការសែតថៃមែននោះ ថាយោធាថៃត្រៀមក្នុងធ្វើការដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ២០២៥ ខាងមុខនេះ ពិតដំណឹងដ៏សែនរីករាយបំផុស របស់កម្ពុជា ។
កាសែតថៃ Khaosod បានចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា មុននេះបន្តិចថា៖ កងទ័ពជើងគោកថៃបានសម្របសម្រួលជាមួយបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងត្រាត ដើម្បីរៀបចំសម្ភារៈ និងកន្លែងស្នាក់នៅសម្រាប់ការដោះលែងបវីរៈកងទ័ពកម្ពុជាចំនួន ១៨នាក់ នៅចំណុចត្រួតពិនិត្យព្រំដែនអចិន្ត្រៃយ៍បានផាកកាត ក្នុងស្រុកពង់ណាំរ៉ុន ខេត្តចន្ទបុរី នៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ។
សូមរំលឹកថាយោធាថៃបានធ្វើការចាប់ខ្លួនវីរៈកងទ័ពកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី២៩ កក្កដា ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន យោធាថៃបានប្រើល្បិចស្មោកគ្រោក បក់ដៃហៅវីរៈកងព័ទកម្ពុជា ហើយសុំចាប់ថៃដើម្បីស្វាគមន៍និងអបអរ បន្ទាប់ពីមានបទឈប់បាញ់ ចូលធរមាននៅវេលាយប់ម៉ោង២៤៖០០ នាទីរំលងអាធ្រាត់នាថ្ងៃទី២៨ កក្កដា២០២៥ ។ ហើយគិតត្រឹមថ្ងៃទី០៧ វិច្ឆកា ២០២៥ នេះមានរយៈ១០១ថ្ងៃហើយ ដែលវីរៈកងទ័ពកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ៕





