2025-11-16 11:20
12

ថៃ៖ នៅម៉ោង ១:៤៤ ព្រឹក ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា នេះ លោក Anutin Charnvirakul បានបង្ហោះសំណេរមួយនៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់គាត់ ជុំវិញការស្នើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ឲ្យជួយសម្រួលពាក់ព័ន្ធការផ្អាកចរចាតម្លៃពន្ធពីតំណាងពាណិជ្ជកម្មអាមេរិក។

តាមរយៈការបង្ហោះសំណេរខាងលើ សបញ្ជាក់ឲ្យឃើញថា ខណៈនេះនាយករដ្ឋមន្រ្តីថៃកំពុងបង្ហាញពីភាពស្លន់ស្លោ និងនៅមិនសុខក្នុងខ្លួន ក្រោយឫទ្ធិអំណាចដែលខ្លួនខំអួតក្អេងក្អាងត្រូវបានបង្ក្រាបដោយសហរដ្ឋអាមេរិក ជុំវិញការផ្អាកចរចាតម្លៃពន្ធរវាង ថៃ-អាមេរិក។

យ៉ាងណាវិញ ទាក់ទិននឹងការផ្អាកបណ្ដោះអាសន្នលើការចរចាពន្ធជាមួយថៃពីសំណាក់បងធំអាមេរិក ពេលនេះកំពុងធ្វើឲ្យរង្គោះរង្គើប្រទេសថៃទាំងមូលតែម្ដង។ 

ពិសេស អ្នកនយោបាយថៃ ភាគច្រើនបានចេញមកនិយាយរិះគន់ លោក អានុទីន និងបន្ទោសថា នាយករដ្ឋមន្រ្តីថៃរូបនេះ កំពុងនាំវិបត្តិដ៏ធំចូលមកក្នុងប្រទេសថៃបន្តិចៗម្ដង ហើយរាល់ការនិយាយ និងទង្វើរបស់លោកគ្រាន់តែធ្វើដើម្បីផលប្រយោជន៍ និងការទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនថៃប៉ុណ្ណោះ មិនមែនដើម្បីគិតគូពីប្រទេសជាតិនោះទេ៕