កូឡាឡាំពួរ៖ នៅថ្ងៃអាទិត្យ នៅលើបណ្តាញតេឡេក្រាម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញថា ក្នុងអំឡុងការសន្ទនាចភាគីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ J. ត្រាំ, នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត, និងនាយករដ្ឋមន្ត្រីថៃ អនុទីន ចាន់វិរកុល, មេដឹកនាំទាំងអស់បានផ្ទៀងផ្ទាត់ឡើងវិញនូវការប្តេជ្ញារួមក្នុងការអនុវត្ត “កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ - KLPA” ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
លោក អាន់វ៉ា បានលើកឡើងថា ការសន្ទនាថ្មីនេះមក ក្នុងជំហានដ៏សំខាន់មួយ គឺការអនុវត្តសន្ធិសញ្ញាសន្តិភាពត្រូវតែសម្រេចបានលទ្ធផលជាក់ស្តែង ជាពិសេសលើ “បញ្ហាការដោះមីនតាមបណ្តោយព្រំដែន” ដែលជាមូលដ្ឋាននៃភាពតានតឹងរវាងថៃ និងកម្ពុជា។
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បានបញ្ជាក់ថា “មេដឹកនាំទាំងបួនបានយល់ព្រមគ្នាថា “ការដោះមីនត្រូវតែដើរទៅមុខដោយស្វ័យភាព” ហើយមិនគួរឲ្យមានការពាក់ព័ន្ធ ឬការចងភ្ជាប់ជាមួយ “កិច្ចពាណិជ្ជកម្ម ឬការចរចាពន្ធគយ” នោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោកអាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានកោតសរសើរចំពោះ “ការចូលរួមផ្ទាល់ខ្លួន និងការខិតខំប្រឹងប្រែងសកម្ម” របស់ប្រធានាធិបតីអាមេរិល លោក ដូណាល់ ត្រាំ ក្នុងការជួយជំរុញដំណើរការសន្តិភាព និងការកាត់បន្ថយភាពតានតឹងនៅតំបន់ឥណ្ឌូចិន។
សេចក្ដីថ្លែងការណ៍នេះបង្ហាញថា ម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាថា “កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ” ត្រូវបានអនុវត្តតាមត្រឹមត្រូវ ក្រោយពីភាពតានតឹងតាមព្រំដែនបានកើនឡើងក្នុងពេលថ្មីៗនេះ៕



