2025-11-18 19:51
8

(ស្វាយរៀង)៖    នារីស្រស់សោភាម្នាក់ ក្លាហានខាងផ្លូវខុសចុះក្រោយខ្នោះដេកគុកបានសម្រេច ក្រោយធ្វើសកម្មភាពកាន់កាំភ្លើងខ្លីដើរចូលក្នុងតុលាខេត្តស្វាយរៀង ដើម្បីរំដោះបក្សពួកខ្លួន ខណៈដែលកំលាំងសមត្ថកិច្ចនាំអ្នកទោសទាំង៦នាក់នោះ ចូលទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់  ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រោយកើតហេតុភ្លាមនោះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ តាមប្រមាញ់ ចាប់ឃាត់ខ្លួនជនល្មើសជាស្ដ្រីម្នាក់ជាអ្នកចូលមករំដោះ និងអ្នកទោសទាំង៦នាក់ដែលរំដោះនោះ បានមកវិញទាំងអស់ហើយ សរុបទាំងអស់៧នាក់ ។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

សូមរំលឹកថាកាលពីវេលាម៉ោងជាង៨ព្រឹក នារីខាងលើបានដើរចូលក្នុងតុលាការខេត្តស្វាយរៀង រួចធ្វើសម្មភាពយកកាំភ្លើងខ្លី ហុចឲ្យអ្នកទោសដែលជាបក្សពួករបស់ខ្លួន រួចភ្ជង់សមត្ថកិច្ចនាំគ្នារត់គេចចេញហើយបាញ់ប៉ុន្មានគ្រប់ជាការគំរាម  បន្ទាប់មកក្រុមឧក្រិដ្ឋជនទាំងនោះ នាំគ្នាជិះរថយន្តម៉ាក់លុចស៊ីស CT200h ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA 0692  ភ្លាមៗនោះសមត្ថកិច្ចប្រដេញតាមចាប់ រហូតដល់វេលាម៉ោងប្រហែល០៦ជាងល្ងាចថ្ងៃដ៏ដែលនេះ កម្លាំងសមត្ថកិច្ចក្របួចបានយកមកវិញទាំងអស់ហើយ បច្ចប្បន្នសមត្ថកិច្ចកំពុងបន្តនិតិវិធីច្បាប់៕