ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បដិសេធច្រាលចោលការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News និង Thai Enquirer ដែលបានចុះផ្សាយចោទប្រកាន់គ្មានការពិតថា កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នៅតំបន់Chong An Ma ។ ជាប្រភេទយន្តហោះគ្មានមនុស្សបើក FPV ដែលផ្ទុកគ្រាប់កាំភ្លើងត្បាល់ 82 មីលីម៉ែត្រ ត្រូវបានប្រើប្រាស់ក្នុងការកំណត់គោលដៅវាយប្រហារ និងមានមុខការដាច់ដោយឡែកមួយផ្សេងទៀត ក្នុងការដឹកនាំវាយប្រហារដោយប្រុងប្រយ័ត្ន ដើម្បីវាយប្រហារតំបន់បន្ទាយខាងមុខ និងខាងក្រោយ ថែមទាំងចុះចតមួយរយៈខ្លីដើម្បីសន្សំសំចៃថ្មខណៈពេលកំពុងរង់ចាំគោលដៅ។
ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានរបស់ថៃភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងបានមួលបង្កាច់លាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។
កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕






