ក្រសួងការពារជាតិកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានមុននេះបន្តិចឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃពន្លាតទីតាំងជម្លោះបន្ថែមដោយបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់ចំនួន២គ្រាប់ក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០២:៣២នាទីរសៀល លុះ១៣នាទីក្រោយមក យោធាថៃក៏ត្រឡប់មកវិញសារជាថ្មី ហើយបន្តទម្លាក់ថែម១គ្រាប់ទៀត ដោយប្រើយន្តហោះ F16 ដ៏ដែល សរុបទាំងអស់ចំនួន០៣គ្រាប់ហើយក្រុងសេរីសោភ័ណ បន្ទាប់ពីថៃបានប្រើ F16 ទម្លាក់គ្រាប់ក្នុងក្រុងប៉ោយប៉ែតចំនួន២គ្រាប់ កាលពីព្រឹកមិញនេះ គិតត្រឹមម៉ោង៣រសៀលនេះក្នុងខេត្តបន្ទាយមានជ័យមានចំនួន៥គ្រាប់ហើយ ។
ពេលនេះកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។



