2025-12-19 14:31
7

ថៃ៖ កុំថាឡើយតែយោធា និងរដ្ឋាភិបាលថៃបច្ចុប្បន្នជាមនុស្សដែលល្មោភសង្គ្រាម ខណៈនេះសូម្បីតែប្រជាពលរដ្ឋជ្រុលនិយមថៃមួយក្ដាប់ធំ ក៏កំពុងបង្ហាញការស្រែកឃ្លានសង្គ្រាមខ្លាំងដូចគ្នា។

នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៥ នេះ ជនជាតិថៃមួយក្រុមដែលហៅខ្លួនឯងថា ជាពលរដ្ឋការពារទឹកដីរបស់ប្រទេសជាតិ និងគាំទ្ររបបរាជានិយមបានប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ដែលក្រុមជ្រុលនិយមនេះជឿជាក់ថា ការប្រកាសសង្គ្រាមឈ្លានពានចូលដីកម្ពុជា ដោយការបើកដៃរបស់ អានុទីនទៅកាន់យោធាថៃ ធ្វើឡើងសម្រាប់ការការពារប្រទេស។ ការប្រកាសគាំទ្រនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្ស Bhumjaithai ក្នុងទីក្រុងបាងកក។ នេះបើតាម Khaosod។

សំឡេងទ្រហោគាំទ្ររបបរាជានិយមពីសំណាក់ប្រជាជនថៃ កំពុងពង្វក់ស្មារតី លោក អានុទីន ឲ្យវង្វេងលង់លក់ចូលក្នុងអំណាច នៃការចង់ឈ្លានពានលេបត្របាក់ទឹកដីកម្ពុជាបន្តទៀត។ 

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី១៩ ខែធ្នូនេះ សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃលើដែនអធិបតេយ្យកម្ពុជា នៅមិនទាន់មានសភាពស្ងប់ស្ងាត់នៅឡើយទេ ពោល យោធាថៃនៅតែបន្តបាញ់ផ្សេងពុល, យន្តហោះចម្បាំង F-16 និងអាវុធធន់ធ្ងន់បាញ់សង្គ្រប់យ៉ាងខ្លាំងលើកងកម្លាំងកម្ពុជា។ 

តែទោះជាយ៉ាងណា កងកម្លាំងកម្ពុជាយើងបានធ្វើការបាញ់ការពារខ្លួនវិញយ៉ាងចាស់ដៃ រហូតធ្វើឲ្យទាហានឈ្លានពានថៃមិនអាចរុលចូលដីកម្ពុជាបានសូម្បីតែមួយមីលីម៉ែត្រ។ សូមជឿជាក់លើរាជរដ្ឋាភិបាល និងភាពអង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា!