តាមរបាយការណ៍ផ្លូវការរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានការណ៍តានតឹងនៅទិសយោធភូមិភាគទី៣ ពេលវេលា ១៨និង៣០នាទី ដល់ ១៨និង៥៥នាទី ព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងយោធាថៃ បានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ចំនួនប្រមាណ ១០ទៅ២០គ្រាប់ ដែលធ្លាក់ចូលក្នុងទឹក នៅតំបន់ក្រោយសណ្ឋាគារ ក្នុងភូមិសាស្រ្ត ច្រកចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។
កងកម្លាំងកម្ពុជា បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងអនុវត្តតួនាទីដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕



