2023-09-14 11:09
691

តារាល្មមៗកុំចង់ប្រៀប សូមអែបកៀនទៅបើមិនចង់ខ្មាស់តោនោះ   សត្វតោមួយក្បាលនៅក្នុងសួនសត្វមួយកន្លែងក្នុងប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជននៅតំបន់នោះ រួមទាំងមហាជនរាប់លាននាក់នៅក្នុងប្រព័ន្ធបណ្តាញសង្គម។    Hang Hang គឺជាឈ្មោះសត្វតោមួយក្បាល ដែលកំពុងរស់នៅសួនសត្វ ក្នុងទីក្រុងក្វាងចូវ ប្រទេសចិន។ អ្វីដែលគេចាប់អារម្មណ៍ចំពោះសត្វតោមួយក្បាលនេះ គឺដោយសារតែម៉ូតសក់និងរោមរបស់វា ដែលមើលទៅប្លែកមែនទែន។ បើតាមការឱ្យដឹងពីអ្នកថែសួនសត្វ បានឱ្យដឹងថាដោយសារតែសីតុណ្ហភាព ឡើងកម្តៅដល់ ៣២អង្សារសេ ទើបធ្វើឱ្យសក់និងរោមរបស់តោ Hang Hang បានប្រែក្លាយដូច្នេះ។

សត្វតោ Hang Hang បានទាក់ទាញមនុស្សជាច្រើនទៅទស្សនាសួនសត្វដែលវាកំពុងនៅ ដោយសារតែរូបរាង ម៉ូតសក់ និងរោមរបស់វា មើលទៅគួរឱ្យចាប់អារម្មណ៍ ខុសប្លែកពីសត្វតោដទៃទៀតនៅលើពិភពលោក៕