2023-11-13 08:11
840

ព្រះសីហនុ៖ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះឃ្លាំងទុកសំភារៈគ្រឿងសង្ហារឹមួយកន្លែង ស្ថិតនៅក្រោយរោងចក្រ «ញូរ ស៊ីង» បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចផ្នែកបង្ការ និងពន្លត់អគ្គិភ័យ ខេត្តព្រះសីហនុ ទាំងកងរាជអាវុធហត្ថ និងនគរបាលបានចេញប្រតិបត្តិជួយបាញ់ពន្លត់ ដោយគ្រប់គ្រងស្ថានការបានទាំងស្រុង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតមានឡើង នៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតនៅក្រោយរោងចក្រ «ញូរ សុីង» ក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

សេចក្តីរាយការណ៍បញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចចម្រុះ ជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ៕