កូនផ្សោតទី២នេះ ក្នុងឆ្នាំ២០២៤ ត្រូវបានប្រទះឃើញក្នុងហ្វូងផ្សោតទន្លេមេគង្គ ដែលកើតចំទិវានៃក្តីស្រឡាញ់តែម្តង ដែលពួកគេកំនាំគ្នាហែលយ៉ាងសប្បាយក្នុងផ្ទៃទន្លេមេគង្គ។
គួរដឹងថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិត នៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។
ដូច្នេះយើងពួតដៃរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គ ដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ពិតជារីករាយណាស់ ថ្ងៃនៃសេចក្តីស្រឡាញ់ឆ្នាំនេះ៕