2024-03-24 07:03
262

(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (The Cultural Heritage Administration of the Republic of Korea) នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាពីគម្រោងជួសជុលរួតបាកាន្តប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
   ជំនួបនេះធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
   ភាគីទាំងពីរបានពិភាក្សាការងារទៅលើគម្រោងសហប្រតិបត្តិការទៅថ្ងៃអនាគត ជាពិសេសគម្រោងជួសជុលពង្រឹងគ្រឹះរួតបាកាន្តនៃប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលបាននឹងត្រូវអនុវត្តនៅក្នុងខ្លឹមសារ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយគ្នានាពេលកន្លងមក។
   សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន្តនៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕