ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តម៉ាក KIA ដែលម្ចាស់ចតមុខផ្ទះសមរម្យឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុនោះ រថយន្តម៉ាក KIA ធុនតូច ពណ៌ស ពាក់ផ្លាក លេខ ភ្នំពេញ 2AG-4347 ត្រូវបានម្ចាស់ចតមុខផ្ទះក្រោមសំយ៉ាបយ៉ាងសមរម្យ ។ លុះក្រោយមកស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាក លេខ កណ្ដាល 1K-9303 ធ្វេីដំណេីរតែម្នាក់ឯងចេញពីផ្លូវបេតុង មួយខ្សែគ្មានលេខ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុដែលជាផ្លូវលំទាល់ ស្រាប់តែបុរសខាងលេីជិះទៅបុករថយន្តម៉ាកKIAចំពីចំហៀងពេញទំហឹងនិងខ្ទាតទាំងមនុស្សនិងម៉ូតូឡេីងលេីរថយន្តបែកកញ្ចក់ថែមទៀតរងការខូចខាតយ៉ាងដំណំ ។ រីឯបុរសម្នាក់ជាម្ចាស់ម៉ូតូបង្កបានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យបង្អែកដង្កោ ដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វេីការវាស់វែងយករថយន្ត រងគ្រោះ និងម៉ូតូបង្ក ទៅរក្សាទុករង់ចាំដោះស្រាយគ្នាបន្តនាពេលក្រោយ ៕