Baba Vanga ជនពិការភ្នែកជនជាតិប៊ុលហ្គារីដែលបានស្លាប់នៅឆ្នាំ 1996។ បាបា វ៉ាន់ហ្កា ត្រូវបានគេជឿថាបានទស្សន៍ទាយនូវព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនដូចជាទាក់ទងជាមួយនឹងសង្គ្រាមលោកលើកទី 2 មុនពេលដែលវាបានកើតឡើងផងដែរ។
តើ Baba Vanga បានទស្សន៍ទាយអ្វីខ្លះដែលនឹងអាចកើតមានឡើងក្នុងឆ្នាំ 2025?
បាបា វ៉ាន់ហ្កា បានធ្វើការទស្សន៍ទាយទាក់ទងជាមួយនឹងការព្រមានអំពីជម្លោះដ៏សំខាន់នៅឆ្នាំ 2025 ។
ដោយនៅក្នុងការទស្សន៍ទាយលោកយាយ Baba Vanga ក៏ធ្លាប់បានព្រមានអំពីសង្រ្គាមដ៏ធំមួយនៅអឺរ៉ុបក្នុងឆ្នាំ 2025 ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជន និងអាចនាំទៅរកការផ្ទុះឡើងជាសកលថែមទៀតផង។
បើតាមរបាយការណ៍ដែលគេបានកត់ត្រាទុកទាក់ទងជាមួយនឹងការទស្សន៍ទាយរបស់លោកយាយ បាបា វ៉ាន់ហ្កា បានបង្ហាញថា លោកយាយធ្លាប់បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលបានជ័យជម្នះ ដោយរុស្ស៊ីនឹងបានគ្រប់គ្រងពិភពលោក។
សម្រាប់ពេលអនាគត Vanga បានអះអាងថា អវសាននៃពិភពលោកនឹងចាប់ផ្តើមនៅឆ្នាំ 2025 ជាមួយនឹងមនុស្សជាតិត្រូវបានបាត់បង់ទាំងស្រុងត្រឹមឆ្នាំ 5079។
នាងក៏បានព្យាករណ៍ថាអឺរ៉ុបនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូស្លីមនៅឆ្នាំ 2043 ហើយលទ្ធិកុម្មុយនិស្តនឹងត្រលប់មកវិញជាសកលនៅឆ្នាំ 2076 ផងដែរ។
មិនតែប៉ុណ្ណោះ Baba Vanga ក៏បានទាយថា ផែនដីនឹងជួបជាមួយសត្វក្រៅភពនៅឆ្នាំ 2025 ដោយអះអាងថា សត្វទាំងនេះនឹងធ្វើឱ្យគេស្គាល់វត្តមានរបស់ពួកគេ។
ការទស្សន៍ទាយនេះបានជំរុញឱ្យមានការជជែកវែកញែកអំពីអត្ថិភាពនៃមនុស្សភពក្រៅ និងឥទ្ធិពលសក្តានុពលរបស់វាទៅលើមនុស្សជាតិផងដែរ។
លើសពីនេះ Nostradamus ដែលជាហោរា ជនជាតិបារាំងនៅសតវត្សរ៍ទី 16 បានធ្វើការទស្សន៍ទាយស្រដៀងគ្នានេះដែរ ដោយបានទាយទុកជាមុននូវព្រឹត្តិការណ៍សំខាន់ៗនៅជុំវិញឆ្នាំ 2025 រួមទាំងជម្លោះដ៏ធំនៅអឺរ៉ុបផងដែរ។
ខណៈពេលដែល Baba Vanga ក៏បានទស្សន៍ទាយទាក់ទង ជាមួយនឹងទំនាក់ទំនងក្រៅភព និងប្រភពថាមពលថ្មី Nostradamus បានព្រមានអំពី "សង្រ្គាមដ៏ឃោរឃៅ" និង "គ្រោះកាចបុរាណ" ដ៏បំផ្លិចបំផ្លាញមួយក្នុងឆ្នាំ 2025 ដែលអាចកើតមានឡើងខាងនេះផងដែរ។
លើសពីនេះទៀត Vanga ក៏បានធ្វើការព្យាករណ៍ពីគ្រោះមហន្តរាយបរិស្ថានដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃជាដើម។
លោកយាយក៏បានព្យាករណ៍ពីភាពជឿនលឿននៃសរីរាង្គរបស់មនុស្សដែលដាំដុះដោយមន្ទីរពិសោធន៍ ដែលអាចបង្កើនអាយុសង្ឃឹមរស់ និងដោះស្រាយនូវបញ្ហាកង្វះការប្តូរសរីរាង្គផ្សេងៗទៀតផង។
ទោះជាយ៉ាងណាក៏ដោយ លោកយាយ បាបា វ៉ាន់ហ្កា ត្រូវបានគេចាត់ទុកថា គឺជាបុគ្គលម្នាក់ដែលអាចទស្សន៍ទាយដឹងពីអនាគត ដែលភាពជោគជ័យនៃការទស្សន៍ទាយរបស់លោកយាយអាចកើតមានរហូតដល់ទៅ 80% ឯណោះ។
ដោយក្នុងនោះ បាបា វ៉ាន់ហ្កា ក៏ធ្លាប់បានទស្សន៍ទាយទាក់ទងជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗ ដែលធ្លាប់កើតមានឡើងនៅក្នុងពិភពលោក ហើយភាគច្រើនព្រឹត្តការណ៍ទាំងនោះបានកើតមានឡើងនៅក្នុងពេលអនាគតពិតប្រាកដមែន។
ហើយចំពោះកំណត់ហេតុ ដែលបានកត់ត្រាទុកពីការទស្សន៍ទាយរបស់លោកយាយក្នុងពេលអនាគតនោះ ក៏នៅតែត្រូវបានគេរក្សាទុក ជឿជាក់ និងរងចាំមើលនៃការកើតឡើង នៃព្រឹត្តិការណ៍ដែលលោកយាយបានទាយទុកនោះរហូតមកដល់ពេលបច្ចុប្បន្ននេះទៀតផង។
តើអ្នកជឿថា រឿងដែល បាបា វ៉ាន់ហ្កា បានទាយក្នុងឆ្នាំ 2025 ខាងមុខនេះ អាចនឹងក្លាយជាការពិតដែរឬទេ?