ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាល ខណ្ឌពោធិ៍សែនជ័យ បានចុះល្បាត តាមភូមិសាស្រ្ត ស្មុកស្មាញនានា ស្រាប់តែប្រទះ ឃើញ យុវជនមួយក្រុមមានគ្នា៥នាក់អង្គុយប្រមូលផ្តុំគ្នា សមត្ថកិច្ច ចូលទៅឆែកក៏ឃើញ មានដាវ១ដើមរួចឃាត់ខ្លួនយុវជនទាំងនោះយកទៅ សួរនាំកាលពី វេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមពណ្ដោយផ្លូវបេតុងសាន់ស្កាយ ក្នុងភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ ពីលោក ម៉ម វុទ្ធី អធិការខណ្ឌ ពោធិ៍សែនជ័យ បញ្ជាឲ្យកម្លាំងតាមប៉ុស្ថិ៍នីមួយៗសហការគ្នាដើម្បី ចុះល្បាតតាមភូមិសាស្រ្តនានា នៅក្នុងរាជធានីភ្នំពេញ និងចូលរួមទប់ស្កាត់រាល់ក្មេងទំនើងដែលតែងបង្កឲ្យមានភាពរញេរញៃ និងបង្កឲ្យមានការភ័យក្លាចដល់ពលរដ្ឋក្នុងភូមិ ខណះពេលសមត្ថកិច្ចល្បាតមកដល់ចំណុចក្នុង ភូមិ ព្រៃព្រីង ខាងជើង ក៏ស្រាប់តែប្រទះឃើញ មានយុវជនមួយក្រុមបានមកអង្គុយប្រមូលផ្តុំគ្នា ក្រោយ មកសមត្ថកិច្ច ធ្វើការសួរនាំរួចឆែកឆេរប្រទះឃើញដាវមួយដើមជាប់នៅលើខ្លួនរបស់យុវជនមួយ ក្រុមនោះ។ ជាមួយគ្នានោះសមត្ថកិច្ចបានដកហូតម៉ូតូ៣គ្រឿងផងដែរ ។
ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែន ជ័យដើម្បីចាត់ការតាមនិតិវិធី ៕